Novak Djokovic បានចាញ់កីឡាករកូរ៉េខាងត្បូងនៅ Australian Open

23/01/2018 -  184

ជាលើកទី១ហើយដែលកីឡាករសញ្ជាតិកូរ៉េខាងត្បូងបានបង្ហាញសមត្ថភាពលើការប្រកួតវាយកូនបាល់ Tennis កំរិត Grand Slam ដ៏ធំដើមឆ្នាំគឺក្នុងកម្មវិធី Australian Open។

Hyeon Chung ជាកីឡាករវាយកូនបាល់សញ្ជាតិកូរ៉េខាងត្បូងទី១ ដែលបានឡើងមកវគ្គ១៦នាក់ចុងក្រោយបន្ទាប់ពីផ្តួលកីឡាករជើងខ្លាំងសញ្ជាតិស៊ែប Novak Djokovic ៣សិតជាប់គ្នាក្នុងលទ្ធផល ៧-៦ (៧-៤) ៧-៥, ៧-៦ (៧-៣)។

ក្រោយជ័យជម្នះ Hyeon Chung ដែលទើបឆ្លងផុតវគ្គ១៦នាក់ចុងក្រោយលើកដំបូងក្នុងអាជីពនឹងទៅប៉ះ Tennys Sandgren មកពីអាមេរិកនៅវគ្គ៨នាក់ចុងក្រោយ។ Chung បច្ចុប្បន្នកាន់លេខ៥៨ពិភពលោក ស្របពេល Sandgren កាន់លេខ៩៧ពិភពលោក។

វាមិនមែនជារឿងងាយទេដែល Hyeon Chung ឡើងមកដល់វគ្គនេះ គេមានសម្ថភាពអាចបំបាក់អតីត ជើងឯកលេខមួយពិភពលោក Novak Djokovic៕

ដោយ៖ អ៊ុំ កុសល

ព័ត៌មានផ្សេងទៀត