មន្ត្រី​ប៉ូលីស​ដែល​ផ្ទុះ​អាវុធ​បណ្តាល​ឲ្យ​បុរស​ម្នាក់​ស្លាប់ ត្រូវបាន​បញ្ជូន​ទៅ​តុលាការ​

23/01/2018 -  473

​មន្ត្រី​ប៉ូលីស ដែល​បាន​ផ្ទុះអាវុធ បណ្តាល​ឲ្យ​បុរស​ម្នាក់ ស្លាប់​យ៉ាង​អាណោចអាធ័ម នៅ​កន្លែង​បញ្ជល់មាន់ ត្រូវបាន​ចាប់ខ្លួន​បញ្ជូន​ទៅ​តុលាការ​ហើយ នៅ​រសៀល​ថ្ងៃ​ទី​២៣ មករា​នេះ​។ ការឃាត់ខ្លួន បញ្ជូនទៅ​តុលាការ​នេះ ធ្វើឡើង​ទៅ​តាម​បញ្ជា​របស់​លោក​នេត សាវឿន ស្នងការ​នគរបាល​ជាតិ​។​

​សូមបញ្ជាក់​ថា មាត្រា​២០៧ នៃ​ក្រម​ព្រហ្មទណ្ឌ​ចែងថា​"​បទ​មនុស្សឃាត​ដោយ​អ​ចេតនា គឺជា​អំពើ​បណ្តាលឲ្យ​ស្លាប់​អ្នក​ដទៃ ដោយ​ការធ្វេសប្រហែស ការ​មិន​ប្រុងប្រយ័ត្ន ឬ ការ​ខ្ជីខ្ជា ត្រូវ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ ពី​១​ឆ្នាំទៅ​៣​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី ២​លាន​រៀល ទៅ​៦​លាន​រៀល​"​។​

ព័ត៌មានផ្សេងទៀត