ចង់ដឹង ថ្មទូរស័ព្ទដៃពិត ឬក្លែងក្លាយ ខាំសាកមើល ផ្ទុះបែកភ្លើងពេញហាង

01/01/1970 -  235

បុរសម្នាក់ បានខាំថ្មទូរស័ព្ទដើម្បីពិសោធន៍មើលថា ថ្មពិត ឬក្លែងក្លាយ ប៉ុន្តែវាស្ទើរតែបង្កអោយបុរសនោះជួបគ្រោះថ្នាក់ ទៅវិញ ដោយសារតែថ្មផ្ទុះ បែកចេញភ្លើង។

ជាសំណាងល្អ ដែលបុរសនោះ បានដកថ្មទូរស័ព្ទដៃIphone ដែលលោករកពិសោធន៍ ពិត ឬក្លែងក្លាយ ចេញផុតពីមាត់ ហើយទើបថ្មផ្ទុះ។

វីដេអូក្នុងហាងថតបានតាមកាំមេរ៉ាសន្តិសុខCCTV ទទូលបានការចាប់អារម្មណ៍យ៉ាងខ្លាំង នៅលើបណ្តាញអ៊ីនធើណែត ដែលមានអ្នកចូលមើលដល់ទៅច្រើនជាង៤លានដង។

តាមសារពត៌មាន អោយដឹងថា បុរសនោះ បានចូលទៅក្នុងហាងលក់ទូរស័ព្ទដៃកាលពីថ្ងៃ១៩មករា ដើម្បីដូរថ្មទូរស័ព្ទដៃ iPhone របស់លោក។

គេមិនបានប្រាប់ថា បុរសនោះចូលទៅហាងមួយណាឡើយ ។

តាមរូបភាពនៅក្នុងហាង គេឃើញថា បុរសនោះចាប់ផ្តើមពិនិត្យមើលថ្មទូរស័ព្ទដៃ ហើយសម្រេចខាំមើ់ល ថាតើជាថ្មពិត ឬក្លែងក្លាយ ជាហេតុធ្វើអោយផ្ទុះបែកភ្លើងតែម្តង។

ប៉ុន្តែជាសំណាងល្អ ដែលគ្មានអ្នកណាគ្រោះថ្នាក់។

 

ដោយ៖ Vibe

ព័ត៌មានផ្សេងទៀត