អាស៊ានកាន់តែមានកេរត្តិ៍ឈ្មោះលើវិស័យបាល់ទាត់ខណៈ U23 វៀតណាមបានឡើងវគ្គផ្តាច់ព្រាត់ប្រចាំទ្វីបអាស៊ី

24/01/2018 -  331

ជារឿងដ៏អស្ចារ្យមួយសម្រាប់ប្រទេសវៀតណាមលើវិស័យបាល់ទាត់ ប្រទេសក្បែរខាងកម្ពុជាបានឈានទៅកាន់វគ្គផ្តាច់ព្រ័ត្រនៃព្រឹត្តិការណ៍ដណ្តើមជើងឯក U23 ឆ្នាំប្រចាំទ្វីបអាស៊ី ក្រោយជ័យជម្នះ ដ៏លំបាកនិងតានតឹងនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ជាមួយប្រទេសកាតា កាលពីរសៀលថ្ងៃទី២៣ ខែមករា។

វៀតណាមក្លាយជាក្រុមទីមួយនៅតំបន់អាស៊ាន ដែលឈានរហូតដល់ទៅវគ្គផ្តាច់ព្រ័ត្រក្នុងព្រឹត្តិការណ៍ប្រចាំទ្វីបអាស៊ី AFC U23 Championship។ សម្រាប់ព្រឹត្តិការណ៍នៅឆ្នាំនេះ ក្រុមនៅតំបន់អាស៊ាន កំរិតខ្ពស់មានដូចជា៖ វៀតណាម ម៉ាឡេស៊ី និងថៃ ឈានទៅវគ្គចាប់ពូល (Group Stage)។ ម៉ាឡេស៊ី និងថៃ បានធ្លាក់នៅក្នុងពូលរៀងៗខ្លួន ស្របពេលដែលវៀតណាម បន្តដំណើររបស់ខ្លួនរហូតដល់ វគ្គផ្តាច់ព្រ័ត្រយ៉ាងអស្ចារ្យ។

U23 វៀតណាម និងអ៊ូសបេគីស្ថាន ត្រូវតទល់គ្នាដណ្តើមជើងឯកនាថ្ងៃទី២៧ ខែមករា បន្ទាប់ពីកាតា និងកូរ៉េខាងត្បូង ប្រកួតដណ្តើមយកចំណាត់ថ្នាក់លេខបី៕

ដោយ៖ អ៊ុំ កុសល

 

ព័ត៌មានផ្សេងទៀត