ឆ្នាំ​២០១៧ ភ្ញៀវ​ទេសចរ​អន្តរជាតិ​ជាង​៥​លាន​នាក់​បាន​ធ្វើ​ដំណើរ​មកកម្សាន្ត​នៅ​កម្ពុជា​

01/01/1970 -  130

​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ ភ្ញៀវ​ទេសចរ​អន្តរជាតិ ចម្រុះ​ជាតិ​សាសន៍​ជាច្រើន បាន​ធ្វើ​ដំណើរ​កម្សាន្ត មកកាន់​ព្រះរាជាណាចក្រ​កម្ពុជា ដោយសារ​តែ​កម្ពុជា​ជា​ប្រទេស​សម្បូរ ទៅ​ដោយ​រមណីយដ្ឋាន​ធម្មជាតិ​ជាច្រើន មាន​ទាំង​តំបន់​មាត់សមុទ្រ ភ្នំ ពិសេស គឺ​រមណីយដ្ឋាន​អង្គរ ដែល​ជា​ដួងព្រលឹង​របស់​ជាតិ​កម្ពុជា​។ យ៉ាងណាមិញ បើ​តាម​របាយការណ៍ របស់​ក្រសួង​ទេសចរណ៍ បានបង្ហាញ​ថា ក្នុង​ឆ្នាំ​២០១៧ ចំនួន​ភ្ញៀវទេសចរ អន្តរជាតិ មក​ទស្សនា​កម្ពុជា កើនឡើង​១១,៨% បើ​ធៀប​នឹង​ឆ្នាំ​២០១៦​។  ភ្ញៀវ​ទេសចរ​ទាំងនោះ មាន​ពី​ប្រទេស​ចំនួន​១១ ដែល​មាន​សរុប​ចំនួន ៥,៦០២,១៥៧​នាក់ ក្នុងនោះ​ទេសចរ​ចិន មាន​ចំនួន​ច្រើនជាងគេ ឈរ​លើ​លំដាប់​ថ្នាក់​លេខ​១​។​

​របាយការណ៍​ដដែល បាន​បង្ហាញ​ទៀត​ថា ឆ្នាំ​២០១៧​កន្លងទៅនេះ ទេសចរ​បរទេស​សក្តា​នុព​ល ដែល​បាន​មកដល់​កម្ពុជា រួមមាន​៖

១៖ ចិន ១,២១០,៧៨២​នាក់ កើនឡើង ៤៥.៩%

២៖ វៀតណាម ៨៣៥,៣៥៥​នាក់ ថយចុះ ១៣%

៣៖ ឡាវ ៥០២,២១៩​នាក់ កើនឡើង ៣៦%

៤៖ ថៃ ៣៩៤,៩៣៤​នាក់ ថយចុះ ០.៨%

៥៖ កូរ៉េ ៣៤៥.០៨១​នាក់ ថយចុះ ៣.៤%

៦៖ អាមេរិក ២៥៦,៥៤៤​នាក់ កើនឡើង ៧.៥%

៧៖ ជប៉ុន ២០៣,៣៧៣​នាក់ កើនឡើង ៦.២%

៨៖ ម៉ាឡេស៊ី ១៧៩,៣១៦​នាក់ កើនឡើង ១៧.៣%

៩៖ អង់គ្លេស ១៧១,១៦២​នាក់ កើនឡើង ៧.៣%

១០៖ បារាំង ១៦៦,៣៥៦​នាក់ កើនឡើង ១០.៧%​។

១១៖ ទេសចរ​ឥណ្ឌា​មក​កម្ពុជា មាន​ចំនួន ៥៩,៥៧១​នាក់ កើនឡើង ២៩.១%​។​

​ទន្ទឹមនឹងនេះ ក្រសួង​ទេសចរណ៍ ក៏​បាន​បង្ហាញ​តួលេខ ភ្ញៀវទេសចរ​កម្ពុជា ធ្វើ​ដំណើរ​កម្សាន្ត នៅ​ក្រៅប្រទេស​ផង​ដែរ មាន​ចំនួន ១,៧៥២,២៦៩​នាក់ កើនឡើង ២២.២% បើ​ធៀប​នឹង​ឆ្នាំ​២០១៦៕ ដោយៈ​សៅ វិសាល​

ព័ត៌មានផ្សេងទៀត