ប្រជាជនចិនកើតនៅក្រោយឆ្នាំ១៩៩០ភាគច្រើន ចូលចិត្តនៅផ្ទះម្នាក់ឯង

25/01/2018 -  304

ការស្ទាបស្ទង់មតិមួយបានរកឃើញថា ប្រជាជនចិន កើតនៅក្រោយឆ្នាំ១៩៩០ ភាគច្រើនចូលចិត្តនៅផ្ទះ ម្នាក់ឯង។

ប្រភេទអ្នកចូលចិត្តនៅផ្ទះ មានខ្លះ ជាអ្នកទទួលបានការទាក់ទាញពីបច្ចេកវិទ្យាទំនើប ជាពិសេសទូរស័ព្ទដៃ ប៉ុន្តែតាមរបាយការណ៍ បង្ហាញថា ពួកគេ ក៏ជាអ្នកនៅផ្ទះបាន ជាធម្មតាដោយខ្លួនឯងដែរ។

នៅថ្ងៃឆ្លងឆ្នាំថ្មី២០១៨ នាង Xu Xingxing បុគ្គលិកការិយាល័យនៅទីក្រុងប៉េកាំងម្នាក់ និយាយថា ថ្ងៃចូលឆ្នាំសាកល ដូចជាថ្ងៃធម្មតាទូទៅចឹង។ Xu រៀបរាប់ថា នៅថ្ងៃឈប់សម្រាក នាងអាចចំណាយពេលមួយថ្ងៃ ឬកន្លះថ្ងៃដើម្បីទិញទំនិញ ។ បន្ទាប់មក នៅសល់ថ្ងៃឈប់សម្រាកផ្សេងទៀត នាងនៅក្នុងផ្ទុះ។

នាងបន្ថែមថា សម្រាប់អ្នកធ្វើការជាមួយនាងជាច្រើនទៀត ដែល ភាគច្រើនជាយុវវ័យ រស់នៅម្នាក់ឯង ក៏ធ្វើដូចនាងយ៉ាងចឹង។

ការស្ទាបស្ទង់មិតអនឡាញ បង្ហាញថា ជិតពាក់កណ្តាលនៃអ្នកកើតក្រោយឆ្នាំ១៩៩០ សារភាពថា ពួកគេជាអ្នកចូលចិត្តនៅក្នុងផ្ទះ។ គ្មានអ្វីគួរអោយភ្ញាក់ផ្អើលទេ ពួកគេជិត៩០ភាគរយ នៅជាមួយទូរស័ព្ទដៃពេញមួយថ្ងៃ។ ចំណែកជាង២៦ភាគរយ គិតថា កាន់តែមានមិត្តច្រើន កាន់តែរីករាយ។

Xu ស្ថិតក្នុងចំណោមអ្នកនៅក្នុងផ្ទះម្នាក់ឯង ជាងការបង្កើតមិត្ត។

នៅពេលសម្រាក នាងរីក រាយនឹងប្រើប្រាស់ជំនាញរបស់នាង មានការសរសេរអក្សរផ្វង់ និងគូរគំនូរ។ ផ្ទះ Xu មានការតាំងបង្ហាញ គំនូរយ៉ាងច្រើន។

ប៉ុន្តែមិនមែនមានន័យថា Xu មិនជួបអ្នកដទៃឡើយ។ ដូចអ្នកដទៃផ្សេងទៀត នាងចូលចិត្តនិយាយជាមួយមិត្ត របស់នាង ប៉ុន្តែតាមអនឡាញ ដោយសារពួកគេនៅឆ្ងាយគ្នា ទោះពួកគេនៅក្នុងទីក្រុងតែមួយដូចគ្នាក៏ដោយ។

តាមទម្លាប់ប្រចាំថ្ងៃ បញ្ហាដែល Xu ត្រូវដោះស្រាយគឺ ការសម្រេចចិត្តត្រូវញ៉ាំអ្វី? នៅពេលអ្នកជញ្ជូនអាហារមកដល់ នាងបើកទ្វារក្នុងទំហំ គ្រាន់តែគ្រប់នឹងទទួលយកអាហារបាន តែប៉ុណ្ណណោះ។ នាង និយាយថា មានសុវត្ថិភាពល្អ ក្នុងការរក្សាគំលាតពីមនុស្សប្លែកមុខ។

ការចូលចិត្តនៅក្នុងផ្ទះ មិនមែនជាអ្វីថ្មីទេ ប៉ុន្តែការកើនឡើងអ៊ីនធើណែត ច្បាស់ណាស់ បានជួយអោយអ្នកទាំងនោះ កាន់តែចង់នៅផ្ទះ។

មនុស្សជាច្រើន យល់ថា អ្នកចូលចិត្តនៅផ្ទះ ជាមនុស្សអន់ថយ ប៉ុន្តែយើងមិនត្រូវបដិសេធឡើយ ថា នេះជាបែបបទ ឬរបៀបរស់នៅមួយនេះ ជួយដល់មនុស្សដទៃជាច្រើនទៀត ដែលធ្វើការនៅក្នុងឧស្សាហកម្មសេវាកម្ម ដ៏កំពុងរីកចម្រើននៅក្នុងប្រទេសចិន។

 

ដោយ៖ Vibe

ព័ត៌មានផ្សេងទៀត