លោក Song Seung Hun និងនាង Liu Yifei បែកគ្នា

26/01/2018 -  428

តារាសម្តែងកូរ៉េខាងត្បូង លោក Song Seung Hun បានបញ្ជាក់ថា ទំនាក់ទំនងស្នេហាររវាងលោក និងតារាសម្តែងស្រីរបស់ប្រទេសចិន នាងLiu Yifei ត្រូវបានបញ្ជាប់។ នេះជាកាប្រកាសពីលោកSong តាមទីភ្នាក់ងារ ENT ដែលគ្រប់គ្រងការងារសិល្បៈរបស់លោក កាលពីថ្ងៃព្រហ ស្បតិ៍២៥មករា ឆ្នាំ២០១៨ ម្សិលមិញ។

តំណាងក្រុមហ៊ុន ENT បានថ្លែងប្រាក់សារពត៌មានថា « ពួកគេទាំងពីរ(លោក Song និងនាង Liu) មានការងារមមាញឹក និងបញ្ហាគំលាតរស់នៅឆ្ងាយគ្នា។ ចុងក្រោយ ពួកគេ ក៏សម្រេចបែកគ្នា ប៉ុន្តែនៅរក្សាទំនាក់ទំនងជាមិត្តល្អ»។

គូស្នេហ៍ឆ្លងប្រទេសមួយគូនេះ ចាប់ចិត្តស្រឡាញ់គ្នានៅពេលពួកគេ សម្តែងភាពយន្តរួមគ្នាកាលពីឆ្នាំ២០១៤ មានចំណងជើងថា The Third Way of Love។

នៅក្នុងរដូវរងារឆ្នាំ២០១៥ នៅពេលតួឯកប្រុសស្រីមួយគូដ៏ស្រស់ស្អាត នេះ បានប្រកាសថា ពួកគេទាក់ទងគ្នា។

អំឡុងពេលទាក់ទងគ្នា ពួកគេមើលទៅជាគូស្នេហ៍ ដ៏ល្អូកល្អើនជាទីបំផុត ហើយអ្នកទាំងពីរ ក៏ប្រារព្ធពិធីខួបកំណើត ជាមួយមិត្តសម្លាញ់ថែមទៀតផង។

 

ដោយ៖ Vibe

ព័ត៌មានផ្សេងទៀត