លែងស្ទាយ សំពត់ខ្លីក្រោមជង្គង់កំពុងពេញនិយម

01/01/1970 -  231

លែងស្ទាយសំពត់ខ្លីក្រោមជង្គង់៣ស្ទាយ ខាងក្រោមនេះ ជឿជាក់ថា អ្នកនឹងលេចធ្លោរ ទាក់ទាញសម្រាប់ដើមឆ្នាំ ២០១៨នេះ! លែងស្ទាយសំពត់ខ្លីក្រោមជង្គង់ បង្កើតបែបផែនស្រស់ស្អាតប្លែកភ្នែក សម្រាប់ពេលវេលាទៅធ្វើការ សម្រាប់ពេលវេលាចុងសប្តាហ៍ ហើយសម្រាប់ពេលល្ងាច យើងលែងស្ទាយយ៉េៗ បន្តិច ប៉ុន្តែធានាថា អ្នកនៅតែរក្សាបាន ភាពស៊ីវិល័យ គត់មត់ និងទាន់សម័យកាល។

សូមបង្ហាញស្ទាយសំពត់ខ្លីក្រោមជង្គង់ខាងក្រោមនេះ៖

១ សម្រាប់ឈុតការងារ

សម្រាប់ឈុតទៅបំពេញការងារ យើងលែងស្ទាយសំពត់ខ្លីក្រោមជង្គង់ ដោយជ្រើសរើសផ្គុំជាមួយ អាវសាច់ក្រណាត់ ស្បែកជើងកែងឃ្លុបមុខ និងកាបូបជ្រុង។ លែងស្ទាយមួយឈុតនេះ ជឿជាក់ថា អ្នកនឹងស្រស់ស្អាតទាន់សម័យ។

២ សម្រាប់ពេលវេលាចុងសប្តាហ៍

សម្រាប់ចុងសប្តាហ៍ យើងលែងស្ទាយងាយៗមានផាសុកភាព បំពេញជាមួយ និងភាពស្រស់ស្អាត យើងប្រើសំពត់ខ្លីក្រោមជង្គត់ ផ្គុំជាមួយអាវយឺតកីឡា ស្បែកជើងប៉ាតា និងកាបូបស្ពាយចំហៀង សម្រាប់ការដើរកំសាន្តពេញមួយថ្ងៃរបស់អ្នក។

៣ សម្រាប់ពេលល្ងាច

បង្កើតភាពស្រស់ស្អាតមួយ អោយសម្រស់របស់អ្នក នៅពេលល្ងាច អោយទាន់សម័យ! ងាយៗ ចាប់ផ្តើម ជាមួយនឹង សំពត់ខ្លីក្រោមជង្គត់ ជាមួយអាវសាច់ទន់រលោងដូចសូត្រ និងបន្ថែម ក្រវិលគ្រីស្តាល់ បន្តិច ធានាថា ស្អាត។

 

 

ដោយ៖ Vibe

ព័ត៌មានផ្សេងទៀត