មាស ម៉ើ ជើងខ្លាំងវាយក្នុងទ្រុងកម្ពុជា នឹងជួបជើងខ្លាំងហ្វីលីពីនថ្ងៃនេះ

26/01/2018 -  224

យោងតាមប្រភពពី One Championship ដែលនឹងធ្វើការប្រកួតនៅប្រទេសហ្វីលីពីនបានអោយដឹងថា កីឡាករជើងខ្លាំងម្ចាស់ផ្ទះហ្វីលីពីន Edward Kelly និងជើងខ្លាំងលេចធ្លោរបស់កម្ពុជា មាស ម៉ើ នឹងត្រូវ តតាំងគ្នាក្នុងទ្រុងនៅថ្ងៃនេះ។

ជើងខ្លាំង ហ្វីលីពីន Edward Kelly បាននិយាយថា៖ ការប្រកួតជាមួយ មាស ម៉ើ គឺជាការប្រកួត ដ៏អស្ចារ្យព្រោះកីឡាករកម្ពុជារូបនេះខ្លាំងនិងមានសម្ថភាព។ យើងទាំងពីរជាអ្នកប្រយុទ្ធក្នុងទ្រុងដូចគ្នា តើអាចវាយរហូតដល់បញ្ចប់ទឹក ឬត្រូវបញ្ឍប់ក្នុងទឹកណាមួយ។

ផ្អែកលើសំដីលោក ហ៊ុន ចាន់រាជ ដែលគ្រូជាគ្រូបង្ហាត់របស់ មាស ម៉ើ បានឲ្យដឹងថាកីឡាករម្ចាស់ផ្ទះ ជាជើងខ្លាំង និងជាម្ចាស់ខ្សែក្រវាត់ទៀតផង។ Edward Kelly ពូកែឈរវ៉ៃ គឺដៃធ្ងន់ហើយការប្រកួត រវាងអ្នកទាំងពីរនាក់នេះនឹងល្អមើលជាមិនខាន។

ចំណែកកីឡាកម្ពុជា មាស ម៉ើ ជាកីឡាករវាយក្នុងទ្រុងមួយរូបភាគច្រើនតែងតែទទួលបានភាព ជោគជ័យនៅលើឆាកអន្តរជាតិ ហើយរូបគេផ្ទាល់បាននិយាយដែរថា ការប្រកួតត្រូវតែប្រកួតអោយអស់ លទ្ធភាពមិនខ្លាចគូរប្រកួត។ មាស ម៉ើ ៥ប្រកួតចុងក្រោយរបស់គេឈ្នះទាំងអស់៕

ដោយ៖ អ៊ុំ កុសល

 

ព័ត៌មានផ្សេងទៀត