មហិច្ឆតា​បង្កើត​ក្លឹប​បាល់ទាត់​​នៅ​អាមេរិក​​របស់​David Beckham​​ជិត​សម្រេច​​ហើយ​

27/01/2018 -  192

​វីរបុរស​បាល់ទាត់​ដ៏​ល្បីល្បាញ​របស់​អង់គ្លេស​លោក​David Beckham បាន​ព្យួរ​ស្បែកជើង​បាល់ទាត់​របស់​លោក​ច្រើន​ឆ្នាំ​មកហើយ តែ​លោក​មិនបាន​បំភ្លេច​មហិច្ឆតា​របស់លោក​ឡើយ​។  នោះ​គឺ​លោក​David Beckham បានដាក់​គោលដៅ​និង​ផែនការ​មួយ​ថា លោក​នឹង​បង្កើត​ក្លឹប​បាល់ទាត់​មួយ​នៃ​ក្របខ័ណ្ឌ Major League Soccer នៅ​ទីក្រុង Miami រដ្ឋ Florida​។ ទីបំផុត​ជិត​ក្លាយជា​រូបរាង​ពិតប្រាកដ​នៅ​សប្ដាហ៍​ក្រោយ​នេះហើយ​។​

​កាលដែល​Beckham​ប្រកប​អាជីព​ជា​កីឡាករ​បាល់ទាត់​លោក​ជោគជ័យ​ខ្លាំង​មែនទែន ជាពិសេស ជាមួយ​ក្លឹប​Manchester United​។ David Beckham ក៏​ធ្លាប់​លេង​អោយ​ក្លឹប​ធំៗ​ជាច្រើន​ដូចជា Real Madrid, LA Galaxy, AC Milan និង Paris St Germain​។​

​ដូច្នេះ​លី​គ​បាល់ទាត់​កំពូល​របស់​សហរដ្ឋអាមេរិក​នឹងមាន​ក្លឹប​បាល់ទាត់​ផ្លូវការ​មួយ​បន្ថែមទៀត​របស់ អតីត​កីឡាករ​Manchester United​គឺ​លោក​David Beckham ក្នុងពេល​ដ៏​ខ្លី​ខាងមុខនេះ​។ Major League Soccer អាច​នឹងមាន​ក្លឹប​ប្រកួតប្រជែង​រហូតដល់​ទៅ​២៤៕

ព័ត៌មានផ្សេងទៀត