ក្រុមហ៊ុន​Toyota​​រំពឹង​​ការលក់​​រថយន្ដ​ថ្មី​​នៅក្នុង​ប្រទេស​ថៃ​​ស្ទុះ​ឡើងវិញ​​ក្នុង​ឆ្នាំ​២០១៨

27/01/2018 -  303

​ក្រុមហ៊ុន​Toyota Motor Corp​កំពុង​ព្យាក​រថា កា​លក់​រថយន្ដ​ថ្មី​របស់ខ្លួន​នៅ​ក្នុងប្រទេស​ថៃ នឹង​ស្ទុះ​ងើប​ឡើងវិញ​នៅ​ឆ្នាំ​២០១៨​។ នេះ​គឺជា​ការកើនឡើង​ជា​លើកដំបូង​ក្នុង​រយៈពេល​៦​ឆ្នាំ ដោយសារតែ​ស្ថានភាព​សេដ្ឋកិច្ច​បាន​ប្រសើរឡើង​។ ក្រុមហ៊ុន​Toyota​បាន​ជួបប្រទះ​ការប្រកួតប្រជែង​យ៉ាងខ្លាំង​ក្នុង​ទី​ផ្សារលើ​ពិភពលោក​ក្នុង​រយៈពេល​ជាច្រើន​ឆ្នាំ​មកហើយ​។ យោងតាម​ប្រភព​ឧស្សាហកម្ម​បានឲ្យដឹងថា ការ​ងើប​ឡើងវិញ​របស់​ក្រុមហ៊ុន​យក្ស​មួយ​នេះ នឹង​ធ្វើឲ្យ​ទីផ្សា​ររបស់​ក្រុមហ៊ុន​នៅក្នុង​ប្រទេស​ថៃ​ស្ទុះ​ឡើងវិញ​ផងដែរ​៕

ព័ត៌មានផ្សេងទៀត