ទស្សនាវដ្តី Forbes ៖និស្សិតចិន សិក្សានៅបរទេស កាន់តែច្រើន ត្រលប់មក ប្រទេសកំណើតវិញ

28/01/2018 -  311

តាមទស្សនាវដ្តីForbes អោយដឹងថា និស្សិតចិន ដែលបានបញ្ចប់ការសិក្សានៅឯបរទេស ពួកគេកំពុងត្រលប់មកកាន់ប្រទេសកំណើតវិញ ហើយស្ថិតនៅក្នុងចំនួនដ៏ច្រើនមួយ ដែលមិនធ្លាប់មានពីមុនថែមទៀតផង។

កំនើននិស្សិតចិនបញ្ចប់ការសិក្សានៅបរទេស ហើយត្រលប់មកប្រទេសកំណើតវិញនេះ ក៏ដោយសារ កក្តាជាច្រើនរួមមាន ការពង្រឹងសេដ្ឋកិច្ចរបស់ប្រទេសចិន ជាពិសេសក្នុងវិស័យឧស្សាហកម្មបច្ចេកវិទ្យា។

ក្រុមហ៊ុនបច្ចេកវិទ្យាធំៗ ដូចជា ក្រុមហ៊ុនTencent និងក្រុមហ៊ុន Alibaba កំពុងរីកចម្រើនខ្លាំងហើយស្របពេលការវិនិយោគ ក្នុងក្រុមហ៊ុនបច្ចេកវិទ្យាតូចៗ កើនឡើងយ៉ាងឆាប់រហ័ស។

តួរលេខពីរដ្ឋាភិបាលចិន អោយដឹងថា ចាប់ពីឆ្នាំ២០១១ ដល់២០១៦ បង្ហាញថា មាននិស្សិតចិនច្រើនទៅសិក្សានៅបរទេស ហើយក៏មាននិស្សិតបញ្ចប់ការសិក្សានៅបរទេស ត្រលប់មកប្រទេសចិនវិញច្រើនផងដែរ។

ក្រសួងអប់រំប្រទេសចិនអោយដឹងថា និសិ្សតចិន៥៤៤,៥០០នាក់ ទៅសិក្សានៅបរទេស ក្នុងឆ្នាំ២០១៦ ហើយ៤៣២,៥០០ ត្រលប់មកប្រទេសចិនវិញនៅឆ្នាំដូចគ្នា ជាចំនួនកើនឡើង៥ភាគរយបើធៀបនឹងឆ្នាំ២០១៥។

 

 

ដោយ៖ Vibe

ព័ត៌មានផ្សេងទៀត