នាង Aum Patcharapa ពាក់នាឡិកថ្លៃរាប់លានបាត

28/01/2018 -  915

រូបភាពថ្មីៗ នៅលើបណ្តាញទំនាក់ទំនងសង្គមInstagram របស់តារាស្រីសម្តែងស្រីចាស់វស្សា និងនៅតែរក្សាបានកេរ្តិ៍ឈ្មោះដ៏ល្បី ដែលគេហៅថាលំដាប់តួធំ ប្រចាំប្រទេសថៃ នាង Aum Patcharapa បានធ្វើអោយប្រិយមិត្តអ្នកគាំទ្រនាង មានការចាប់អារម្មណ៍យ៉ាងខ្លាំង ទៅលើនាឡិកាដៃ ម៉ាកល្បី ដែលនាងពាក់នៅលើដៃ។

ក្រៅពីចាប់អារម្មណ៍ លើរូបសម្រស់វ័យក្មេង មិនចេះចាស់របស់តារាអាយុចូលខ្ទង់៤០រូបនេះហើយ ប្រិយមិត្តរបស់Aum ក៏ងាកមកចាប់អារម្មណ៍លើនាឡិកា នៅលើដៃរបស់នាងវិញម្តង ហើយក្រោយមក មិត្តអ្នកគាំទ្រ ក៏ដឹងថា នាឡិកានៅលើដៃរបស់ Aum ជានាឡិកាល្បីម៉ាក RICHARD MILLE ហើយម៉ូឌែលនៅលើដៃ Aum គឺ Richard Mille RM 07-01 Ladies Rose Gold Half Set Diamond តម្លៃដល់ទៅ៥លានបាតឯណោះ។

 

ដោយ៖ Vibe

ព័ត៌មានផ្សេងទៀត