អត្ថន័យកុលាបស នៅក្នុងកម្មវិធីពានរង្វាន់ Grammys ឆ្នាំ២០១៨

01/01/1970 -  128

៣សប្តាហ៍ក្រោយពីកម្មវិធី Golden Globes ប្រើប្រាស់ពណ៌ខ្មៅ ដើម្បីបង្ហាញការគាំទ្រដល់ជនរងគ្រោះរំលោភបំពានផ្លូវភេទរួចមក ឥលូវនេះ កម្មវិធីពានរង្វាន់ Grammy Awards បង្ហាញវត្តមានជាមួយនឹងផ្កាកុលាបសវិញម្តង។

តើផ្កាកុលាបស នៅក្នុងកម្មវិធីពានរង្វាន់ Grammy Awards ឆ្នាំ២០១៨ មានអត្ថន័យយ៉ាងណា?

នៅពេលតារាៗជាច្រើនទៅដល់សាល Madison Square Garden នៅថ្ងៃអាទិត្យ ពួកគេមានផ្កាកុលាបស នៅលើអាវ ឬកាន់ផ្កាកុលាបសក្នុងដៃ ដើម្បីគាំទ្រដល់ចលនា Time's Up។

ចលនាTime's Up ជាចលនាមួយបង្កើតឡើងដោយតារាសិល្បៈ និងហូលីវូដ និងអ្នកគ្រប់គ្រងជាច្រើននៅហូលីវូដ ដើម្បីប្រឆាំង ទៅនឹងការរំលោភបំពានផ្លូវភេទ នៅកន្លែងធ្វើការ។

តារាចម្រៀងដ៏ល្បីឈ្មោះ នាង Lady Gaga (ឡេឌី ហ្គាហ្គា) ក៏ស្ថិតនៅក្នុងចំណោមតារាសិល្បៈហូលីវូដ ដែលបានពាក់ផ្កាកុលាបសផងដែរ។

ដោយ៖ Vibe

ព័ត៌មានផ្សេងទៀត