ច្បាប់ថ្មីប្រទេសកូរ៉េខាងត្បូង ហាមឃាត់ ការលក់កាហ្វេ នៅសាលារៀន

01/01/1970 -  174

ក្រសួងស្បៀងអាហារកូរ៉េខាងត្បូង នៅខែមករានេះ អោយដឹងថា ច្បាប់ដែលបានកែប្រែនាពេលថ្មីៗ ទទួលបានការអនុម័ត្តពីគណៈកម្មាធិការរដ្ឋសភាហើយ។

ច្បាប់ដែលបានកែប្រែនេះ មាននបំណងនឹងហាមឃាត់ការលក់កាហ្វេនៅសាលារៀន បឋមសិក្សា អនុវិទ្យាល័យ និងវិទ្យាល័យ ដែលគេនឹងឃើញថា កាហ្វេ និងភេសជ្ជៈកាហ្វេនឹងលែងមានលក់ នៅតាមអាហារដ្ឋានសាលារៀន ហាងអាហារសម្រន់ និងតូបភេសជ្ជៈ។

ច្បាប់ នឹងចូលជាធរមាននៅខែកក្កដា ដោយរង់ចាំការអនុម័ត្ត នៅក្នុងសម័យប្រជុំពេញអង្គរដ្ឋសភា។

ទោះជាយ៉ាងណា មានការលើកឡើងថា នៅពេលច្បាប់ត្រូវអនុម័ត្ត នោះ សូម្បីតែគ្រូបង្រៀន ក៏មិនបានផឹកកាហ្វេដែរ។

អ្នកគ្រូបង្រៀនម្នាក់នៅខេត្ត Gyeonggi មានឈ្មោះថា Chung បានលើកឡើងយ៉ាងដូច្នេះ « ខ្ញុំគិតថា រដ្ឋាភិបាលចេញនយោបាយហួសហេតុ។ អ្នកផឹកកាហ្វេភាគច្រើនជាគ្រូបង្រៀន។ ខ្ញុំមិនដែលឃើញសិស្សបឋមសិក្សាផឹកកាហ្វេនៅសាលារៀននេះទេ»។

ដោយឡែកអ្នកគាំទ្រនយោបាយថ្មី លោក Kim Dong-yern ស្ថិតនៅក្នុងវ័យខ្ទង់៦០ឆ្នាំ បានបង្ហាញការយល់ឃើញរបស់ខ្លួនថា «កាហ្វេ ទទួលបានការគាំទ្រខ្លាំងនៅកូរ៉េខាងត្បូង។ ឥឡូវនេះ ខ្ញុំឃើញក្មេងៗជាច្រើននៅក្នុងហាងកាហ្វេ។ នៅពេលពួកគេធំឡើង ឬពេលចូលរៀនមហាវិទ្យាល័យ ពួកគេនឹងមានឱកាសច្រើន នឹងផឹកកាហ្វេ ចឹងទេ ការហាមឃាត់ ការលក់ កាហ្វេនៅបឋមសិក្សា ដល់វិទ្យាល័យ ជាគំនិតល្អ»។

វេជ្ជបណ្ឌិតជាច្រើន បានដាស់តឿនថា ការទទួលទានកាហ្វេច្រើនអាចបង្កអោយកើតមានបញ្ហាខ្យល់ចាប់ វិលមុខ បេះដូងលោតញាប់ ទទួលទានដំណេកមិនស្កប់ស្កល់ ឬញ័រខ្លួន។

 

ដោយ៖ Vibe

ព័ត៌មានផ្សេងទៀត