បូតុងSnooze នៅលើ Facebook ជួយបិទ មនុស្សដែលអ្នក មិនចង់ឃើញមួយរយៈ

29/01/2018 -  569

ធុញទ្រាន់ នឹងរូបថតដំណើរកំសាន្តរបស់មិត្តភ័ក្តិអ្នក ដែលបង្ហោះមិនឈប់ឈរមែនដែរឬទេ?

នៅលើ Facebook មានបូតុង Snooze មួយ ដែលជួយអោយអ្នកលែងឃើញពត៌មានពីមិត្តរបស់អ្នកជាបណ្តោះអាសន្នរយៈពេល៣០ថ្ងៃ។

ងាយៗ! ចុចលើសញ្ញា[…] ស្ថិតនៅខាងស្តាំដៃ(មើលរូបខាងក្រោម) លើរូបភាពមិត្តភ័ក្តិ ដែលបង្ហាញលើ Facebook របស់អ្នក បន្ទាប់មក ជ្រើសរើសយកពាក្យ Snooze នោះអ្នកនឹងលែងឃើញមិត្តរបស់អ្នក ៣០ថ្ងៃហើយ។

ប្រសិនអ្នកធុញទ្រាន់ នឹងនរណាម្នាក់ ឬអ្វីមួយនៅលើ Facebook អ្នកអាចដោះស្រាយបញ្ហាបាន ដោយការដាក់ Snooze ។

ធ្វើ់ដូច្នេះ អ្នកនឹងមិន ប៉ះពាល់ដល់ទំនាក់ទំនងរវាងអ្នក និងមិត្តភ័ក្តិFacebook ។

 

ដោយ៖ Vibe

ព័ត៌មានផ្សេងទៀត