Daniel Sturridge រកបានក្លិបថ្មីនៅអង់គ្លេសបានលេងហើយ

30/01/2018 -  263

យោងតាមការចេញផ្សាយពីសារពត៌មានកីឡា Sky Sports បានអោយដឹង ថា Daniel Sturridge បានសម្រេចចិត្តចូលរួមជាមួយក្លិបនៅអង់គ្លេសមិនចេញពីទឹកដីអង់គ្លេសឡើយគឺគេបានទៅចូលរួម ជាមួយក្លិប West Brom Albion FC។

នៅទីបំផុតកីឡាករដែលមិនសូវបានលេងអោយក្លិប Liverpool គឺកីឡាករសញ្ជាតិអង់គ្លេស Daniel Sturridge បានចេញចេញពីក្លិបរកបានក្លិបថ្មីជាផ្លូវការណ៍ហើយ។

មកទល់នឹងពេលនេះ Sturridge មានអាយុ ២៨ឆ្នាំហើយ ហើយគេសម្រេចចិត្តមក West Brom នេះគឺដើម្បីចង់បង្ហាញខ្លួនលេងអោយបានច្រើន នឹងដើម្បីអាចមានឱកាសបង្ហាញខ្លួនអោយជម្រើស ជាតិអង់គ្លេសនៅព្រឹត្តិការណ៍ World Cup ខាងមុខ។

បញ្ជាក់ខ្សែប្រយុទ្ធរបស់ក្រុម Liverpool Daniel Sturridge បានចូលរួមជាមួយក្រុម West Brom សម្រាប់ការខ្ចីជើងនៅរដូវកាលនេះ៕

ដោយ៖ អ៊ុំ កុសល

 

ព័ត៌មានផ្សេងទៀត