ពិតជា​រន្ធត់​! វិញ្ញាណ​ចូល​សណ្ឋិត​មែនទែន​ពេល​ថត​រឿង​«​វិញ្ញាណ​ជំនាង​បន្ទប់​»

01/01/1970 -  368

​ជា​រឿង​គួរឲ្យភ្ញាក់ផ្អើល​មួយ បាន​កើតឡើង​ចំពោះ​ក្រុមការងារ​ថត​រឿង «​វិញ្ញាណ​ជំនាង​បន្ទប់​» ដោយសារ​តែ​តួអង្គ​ខ្មោច​ក្នុង​រឿងនេះ ត្រូវបាន​វិញ្ញាណ​ខ្មោច​ចូល​សណ្ឋិត​មែនទែន ដែល​ធ្វើឲ្យ​ក្រុម​ការងារ​ទាំងអស់ ភ័យរន្ធត់​គ្រប់ៗ​គ្នា រហូត​អុជ​ធូប​សុំ​អង្វរ ដើម្បី​ថត​បន្ត​។​

​តាមរយៈ​ហ្វេ​សប៊ុក ឈ្មោះ Khom Sokkhaythit ដែល​ជា​តួអង្គ​សម្តែង​ខ្មោច​ផ្ទាល់ បាន​រៀបរាប់​ថា “​នេះ​ជា​ហេតុ​ការពិត​មួយ ដែល​នឹក​ស្មាន​មិន​ដល់ ដែល​ត្រូវ​មាន​វិញ្ញាណ​អ្វីមួយ មក​លង​ក្រុមការងារ​យើង វា​ជា​លើកទីមួយ​ហើយ ដែល​កើតឡើង​ក្នុងអំឡុងពេល កំពុង​ថត វា​កើត​ឡើង​លើ​រូប​ខ្ញុំ​ផង ក្រុម​ការងារ​ផង ខាង​camera​ផង រឿង​ដែល​ពួកយើង​ថត​នោះ​គឺ​«​វិញ្ញាណ​ជំនាង​បន្ទប់​»​ធ្វើអោយ​ពួកគាត់​ភ័យ​ខ្លាំង ហើយ​រឿង​នេះ វា​ពាក់ព័ន្ធ​នឹង​អា​ថា​ន់​របស់ខ្ញុំ និង​វិញ្ញាណ​ពិត​ដែល​ជា ជំនាង​បន្ទប់​ទៀត​”​។ តោះ​ទស្សនា​វីដេអូ​ទាំងអស់គ្នា​!


ព័ត៌មានផ្សេងទៀត