កម្ពុជា​នឹង​ចុះ​ត្រជាក់​ជា​ថ្មី​នា​ចុង​សប្តាហ៍ ខែ​កុម្ភៈ​ខាង​មុខ​នេះ

31/01/2018 -  227

ក្រសួង​ធនធានទឹក​និង​ឧតុនិយម នៅ​ថ្ងៃ​ទី​២៩ ខែ​មករា​នេះ បាន​ចេញ​សេចក្តីជូនដំណឹង​ស្តី​ពី​ការចុះ​ត្រជាក់​ជា​លើក​ទី​៤ នា​ចុង​សប្តាហ៍​ទី ១ ខែ​កុម្ភៈ​ខាង​មុខ​នេះ​។​មូលហេតុ​នៃ​ការចុះ​ត្រជាក់​នេះ​ត្រូវបាន​ក្រសួង​បញ្ជាក់ថា បណ្តាលមកពី​ជ្រលង​សម្ពាធ​ខ្ពស់​ពី​ប្រទេស​ចិន បាន​នឹង​កំពុងតែ​បង្កើន​ឥទ្ធិពល​សន្សឹមៗ មក​លើ​តំបន់​ឥណ្ឌូចិន​។​

គួរបញ្ជាក់​ថា ក្រសួង​ធនធានទឹក​និង​ឧតុនិយម​បាន​នឹង​កំពុងតែ​តាមដាន​បាតុភូត​នេះ ហើយ​នឹង​ជម្រាប​សាធារណជន​ឲ្យបាន​ជ្រាប​ច្បាស់​ពី​កម្រិត​សីតុណ្ហភាព​អប្បបរមា និង​កាលបរិច្ឆេទ​នៃ​ការចុះ​ត្រជាក់ ជា​ថ្មី​នា​ពេលខាងមុខ​នេះ​៕

ព័ត៌មានផ្សេងទៀត