ខឹង​ប្តី ដាច់ចិត្តបំពុល​កូនប្រុស​២​នាក់ស្លាប់​រួច​ធ្វើ​អត្តឃាត​តាម​ក្រោយ​

31/01/2018 -  1705

​ស្ត្រី​ម្នាក់​ដោយសារតែ​ខឹង​ប្តី បាន​ដាច់​ចិត្ត​សម្លាប់​កូនប្រុស​តូចៗ​២​នាក់ ដោយ​ដាក់​ថ្នាំពុល លាយ​ជាមួយ​បាយ​ឲ្យ​ហូប ហើយ​ខ្លួន​ធ្វើអត្តឃាត​តាម​ក្រោយ ប៉ុន្តែ​ត្រូវបាន​សង្គ្រោះ​ទាន់ពេលវេលា ខណៈ​ដែល​កូន​ទាំង​២​នាក់ បាន​ដាច់ខ្យល់​ស្លាប់ តាមផ្លូវ​ពេល​បញ្ជូន​ទៅ​មន្ទីរពេទ្យ​។​ ​ហេតុការណ៍ គួរឲ្យ​រន្ធត់​នេះ បាន​កើតឡើង​នៅ​វេលា​ម៉ោងជាង​១១​ថ្ងៃទី​៣០ មករា ស្ថិត​នៅក្នុង​ស្រុក​អង្គរជ័យ ខេត្ត​កំពត​។

​សូមបញ្ជាក់​ថា ចំពោះ​មូលហេតុ​ជម្លោះ ដែល​ឈាន​ដល់​បំពុល​កូន​ខ្លួនឯង​ស្លាប់​នេះ នៅ​មិនទាន់​មាន​ការបញ្ជាក់​យ៉ាងណា នៅឡើយ​ទេ​៕ ដោយៈ​សៅ វិសាល​

ព័ត៌មានផ្សេងទៀត