Amir Khan មកកាន់រេញប្រដាល់ជាថ្មីដើម្បីជួប Phil Lo Greco

31/01/2018 -  327

យោងតាមប្រភពពី metro បានអោយដឹងថាកីឡាករប្រដាល់ Amir Khan នឹងជួបកីឡាករ Phil Lo Greco នៅទីក្រុង Liverpool នាខែ មេសាខាងមុខ។

មុននឹងការប្រដាល់មកដល់កីឡាករទាំងពីរបានព្រលយពាក្យសំដីរបស់ខ្លួនរៀងៗខ្លួន៖

-Amir Khan «ខ្ញុំបានបន់ឲ្យដល់ថ្ងៃឡើងរេញ នៅថ្ងៃទី២១ មេសា ខាងមុននៅឯសង្វៀន Echo Arena ក្នុងក្រុង Liverpoo។ តែក្នុងនោះដែរខ្ញុំជឿថា Phil Lo Greco នឹងធ្វើរឿងគ្រប់យ៉ាងដើម្បីឈ្នះ។»

-Phil Lo Greco ថ្លែងថា « នេះជាលើកដំបូងរបស់ខ្ញុំនៅចក្រភពអង់គ្លេស ខ្ញុំរំភើបពេលឃើញអ្នទស្សនា ច្រើន។ ខ្ញុំសឹងមិនអាចរង់ចាំបាន។ ខ្ញុំនឹងអាចឈ្នះកីឡាករល្អបំផុត ១ រូបរបស់ចក្រភពអង់គ្លេស។»

បញ្ជាក់បន្ថែមថា Amir Khan ខកខានឡើងរេញប្រដាល់អស់រយៈពេល២ឆ្នាំ តែកីឡាររូបនេះធ្លាប់កាន់ ខ្សែក្រវាត់ដូច light-welterweight, WBA, IBF, Commonwealth lightweight, និង WBC Silver welterweight ជាដើម៕

ដោយ៖ អ៊ុំ កុសល

 

ព័ត៌មានផ្សេងទៀត