តារាចម្រៀងដ៏ល្បី Gdragon ឈ្លក់វង្វេងខ្លាំង ទៅនឹងគ្រឿងលំអរបន្ថែម លើសម្លៀកបំពាក់... ប៉ុន្តែតម្លៃ ប្រហែលអោយអ្នកបើកភ្នែកធំ

01/02/2018 -  733

តារាចម្រៀង Gdragon (ជី ដ្រាហ្គន) របស់ក្រុមចម្រៀងកូរ៉េដ៏ល្បី BIGBANG ថ្មីៗ ឈ្លក់វង្វេងខ្លាំងទៅនឹងគ្រឿងលំអរបន្ថែមលើសម្លៀកបំពាក់... ប៉ុន្តែតម្លៃ ប្រហែល អាចអោយអ្នក បើកភ្នែកធំតែម្តងហើយ។

នៅពេលនេះ GDragon ជាអ្នកលែងម៉ូតកន្លាស់អាវ ដ៏លេចធ្លោរ។

លែងជាភាពបិទបាំងតទៅទៀហើយ ដែលថា តារាចម្រៀងសម័យទំនើបលោក Gdragon គឺជាអ្នកលែងម៉ូតដ៏លេចធ្លោរម្នាក់នៅក្នុងពិភពហ្វេសស៊ិន។ ជាច្រើនលើកមកហើយ តារាចម្រៀងប្រទេសកូរ៉េខាងត្បូងដ៏ល្បីម្នាក់នេះ តែងតែនាំមកនូវភាពពេញនិយមថ្មីៗ ដែលគ្រប់គ្នាស្ទើរតែមិនបានធ្លាប់គិតពីមុនមកឡើយ។

ភាពពេញនិយមមួយ នៅក្នុងចំណោមភាពពេញនិយមលែងម៉ូតនៅក្នុងពិភពហ្វេសសិន ជាច្រើនរបស់តារាចម្រៀងរូបនេះ គឺកន្លាស់អាវតែម្តង។

ជាការពិត ជាទូទៅ បុរសមិនប្រើកន្លាស់អាវ ញឹកញាប់ដូចជាស្ត្រីឡើយ។ ទោះជាយ៉ាងណា លោក Gdragon បង្ហាញអោយឃើញថា នៅពេលបុរសៗ ប្រើកន្លាស់អាវ មើលទៅមានភាពទាក់ទាញច្រើន ដូចជាស្ត្រីផងដែរ។

អ្វីដែលអោយមិត្តអ្នកគាំទ្រភ្ញាក់ផ្អើល គឺតម្លៃកន្លាស់អាវពិត របស់តារាចម្រៀងរូបនេះតែម្តង ដែលភាគច្រើនសុទ្ធសឹង តែជាផលិតផលម៉ាកល្បី Chanel ។

នៅលើគេហទំព័រផ្លូវការរបស់ Chanel គេឃើញថា កន្លាស់អាវមួយ អាចទិញ ចាប់ពីតម្លៃប្រហែល៥៧០ដុល្លារអាមេរិក ទៅតម្លៃប្រហែលនឹង១១៥០ដុល្លារអាមេរិក។

ទស្សនាម៉ូតកន្លាស់អាវរបស់ Gdragon ខាងក្រោម៖

ព័ត៌មានផ្សេងទៀត