តាមរកឳពុកម្តាយបង្កើត ក្រោយដឹងថា កូនចិញ្ចឹមកើតជំងឺមហារីឈាម

01/01/1970 -  219

«យើងគ្មានបំណង ប្រាប់រឿងអាថ៌កំបាំងនេះ អោយកូនស្រីយើងដឹងឡើយ ប្រសិនបើ នាងមិនកើតជំងឺមហារីក។ យើងគ្មានជម្រើស ដូច្នេះយើង ត្រូវស្វែងរក ឳពុកម្តាយបង្កើតរបស់នាង អោយបានឆាប់ តាមដែលអាចធ្វើទៅបាន»។ នេះជាការរៀបរាប់របស់លោកស្រីជាអ្នកម្តាយចិញ្ចឹមរបស់ក្មេងស្រី Peng Xin (ផេង ស៊ីន) ប្រាប់ទៅអ្នកសារពត៌មាន។

គ្រោះអកុសល កើតឡើងលើក្មេងស្រីអាយុ១៨ឆ្នាំ រស់នៅទីក្រុង Nanyang(ណានយ៉ាង) ខេត្ត Henan(ហេណាន) ប្រទេសចិន នៅពេលនាងកើតជំងឺ មហារីកឈាមកាលពីដើមខែនេះ។ វិធីព្យាបាលជំងឺ ដោយប្រើគីមី ប្រហែលជាជួយនាង រស់នៅបានប្រហែលជា១០ខែបន្តទៀត ប៉ុន្តែនាង ត្រូវការជាប្តូរខួរឆ្អឹងជាចាំបាច់ ហើយជម្រើសល្អបំផុតគឺរកខួរឆ្អឹងដែលត្រូវគ្នា ដូច្នេះទើបត្រូវតាមរកឳពុកម្តាយបង្កើតរបស់ក្មេងស្រី Peng Xin ។

Peng ត្រូវទទួលមកចិញ្ចឹមនៅឆ្នាំ១៩៩៩ កាលណោះឳពុកម្តាយចិញ្ចឹម បានឃើញនាងនៅក្នុងប្រអប់ក្រដាសមួយនៅជិតពហុកីឡាដ្ឋាន។

អ្នកស្រីជាម្តាយចិញ្ចឹមរៀបរាប់បន្តថា «ខ្ញុំមានកូនប្រុសម្នាក់ និងកូនស្រីម្នាក់រូចទៅហើយ យើងមិនមែន ជាអ្នកមានទ្រព្យធនឡើយ ប៉ុន្តែនាង មើលទៅគួរអោយកំសត់ខ្លាំងណាស់ យើងក៏នាំនាងមកផ្ទះ ហើយចិញ្ចឹមនាងដូចជាកូនស្រីបង្កើតរបស់ខ្លួន»។

តាមគ្រួសារចិញ្ចឹម និងគ្រូបង្រៀនរបស់ក្មេងស្រី Peng នាងជាក្មេងស្រីល្អម្នាក់ពោរពេញដោយថាមពលវិជ្ជមាន។ នាង ត្រូវត្រៀមចូលមហាវិទ្យាល័យ ប៉ុន្តែត្រូវឈប់រៀន ដោយសារជំងឺ។

ឳពុកម្តាយចិញ្ចឹមរបស់Peng បានបង្ខំចិត្តប្រាប់កូនស្រីរបស់ខ្លួនថា នាងជាកូនចិញ្ចឹម ព្រោះការរកឃើញ ឳពុកម្តាយបង្កើត អាចជួយនាងព្យាបាលជំងឺមហារីក។

រឿងនេះ មិត្តភ័ក្តិរួមថ្នាក់របស់ Peng បារម្ភអំពីនាង ហើយចង់ធ្វើអ្វីម្យ៉ាងជួយនាង។ ពួកគេ ក៏សម្រេចធ្វើវីដេអូ ដែលមានរូបភាពនាង ធំធាត់ពីមួយថ្ងៃទៅមួយថ្ងៃ ហើយបង្ហោះក្នុងអ៊ីនធើណែត ដោយសង្ឃឹមថា អាចជួយនាងរកឳពុកម្តាយបង្កើត។

ត្រឹមតែរយៈពេលខ្លី វីដេអូ ក៏ទទួលបានការចាប់អារម្មណ៍ខ្លាំងក្នុងបណ្តាញសង្គម ។ ម្នាក់ៗបង្ហាញការគាំទ្រ ចែករំលែកវីដេអូពេញលើបណ្តាញអនឡាញ។

កាលពីថ្ងៃអង្គារ មានប្តីប្រពន្ធពីរនាក់ បានទាក់ទងមកម្តាយចិញ្ចឹមរបស់Peng បន្ទាប់ពីពួកគេបានមើលវីដេអូហើយ។ ពួកគេ ជឿជាក់ថា ក្មេងស្រីជាកូនដែលពួកគេបានបោះបង់។

ទោះជាមានបញ្ហាខុសថ្ងៃកំណើតក៏ដោយ ក៏ប្តីប្រពន្ធមួយគូនេះ បានសម្រេចពិនិត្យឈាម ថាតើខួរឆ្អឹងពួកគេត្រូវគ្នាឬអត់? ប្តីប្រពន្ធមួយគូនេះនិយាយថា «ទោះបី Peng នាង ប្រហែលជាអាច មិនមែនជាកូនរបស់ពួកយើង ក៏ដោយ យើងនឹងជួយ ប្រសិនបើខួរឆ្អឹងត្រូវគ្នា»។

 

ដោយ៖ Vibe

ព័ត៌មានផ្សេងទៀត