Facebook មិនមែនជាកន្លែងសម្រាប់កុមារវ័យក្មេង

01/01/1970 -  197

អ្នកជំនាញសុខភាពកុមារច្រើនជាង១០០នាក់ កំពុងជម្រុញអោយក្រុមហ៊ុន Facebook ដកAppមួយសម្រាប់ក្មេងអាយុក្រោម១៣ឆ្នាំប្រើនោះ ចេញពី Facebook ។

ក្នុងលិខិតចំហរមួយទៅកាន់ស្ថាបនិកក្រុមហ៊ុន Facebook លោក Mark Zuckerberg អ្នកជំនាញ បាននិយាយថា App មានឈ្មោះថា Messenger Kids ជា App មួយធ្វើឡើងជម្រុញអោយកុមារ វ័យក្មេងប្រើប្រាស់ Facebook ។

អ្នកជំនាញបន្តថា កុមារវ័យក្មេង មិនទាន់ត្រៀមរួចជាស្រេច ក្នុងការប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមអនឡាញឡើយ។

ក្នុងលិខិតចំហរ អ្នកជំនាញក៏លើកឡើងផងដែរថា « Messenger Kids ទំនងជាកម្មវិធីបណ្តាញទំនាក់ទំនងសង្គមអនឡាញដំបូង ដែលសិស្សសាលាបឋមសិក្សាវ័យពី៤ឆ្នាំ ទៅ១១ឆ្នាំ ប្រើប្រាស់ច្រើនបំផុត»។

ប៉ុន្តែការស្រាវជ្រាវមួយ បានបង្ហាញថា ការប្រើប្រាស់ឧបករណ៍ឌីជីថល និងបណ្តាញទំនាក់ទំនងសង្គមអនឡាញច្រើន គឺបង្កការប៉ះពាល់ដល់កុមារ និងមនុស្សវ័យជំទង់ ដែលនេះបង្ហាញថា វាជារឿងទំនងណាស់ដែល Messenger Kids នឹងប៉ះពាល់ដល់ការធំធាត់របស់កុមារ។

អ្នកជំនាញបានលើកឡើងយ៉ាងដូច្នេះ«កុមារវ័យក្មេង មិនទាន់ត្រៀមរួចរាល់សម្រាប់ការប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមអនឡាញ។ ពួកគេមិនទាន់ពេញវ័យគ្រប់គ្រាន់ ក្នុងការ ពិនិត្យមើល ភាពស្មុគស្មាញរបស់ទំនាក់ទំនងអនឡាញ ដែលសូម្បីតែមនុស្សពេញវ័យ ពេលខ្លះក៏មានការយល់ច្រលំ និងបង្កើត អោយមានវិវាទផងដែរសម្រាប់រឿងទំនាក់ទំនងអនឡាញនេះ»។

បន្ថែមលើនេះ លិខិតចំហរ បានលើកឡើងពីការស្រាវជ្រាវដែលបង្ហាញថា «កុមារអាយុ១៣ ទៅ១៤ឆ្នាំ ដែលប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គម៦ម៉ោង ទៅ៩ម៉ោងក្នុងមួយសប្តាហ៍ មាន៤៧ភាគរយ ពួកគេមិនរីករាយ ច្រើនជាង ក្មេងដែលប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមតិច។

 

ដោយ៖ Vibe

ព័ត៌មានផ្សេងទៀត