MESUT OZIL បានកាន់បិចស៊ីញ៉េកុងត្រាថ្មីជាមួយ Arsenal បន្តទៀត

01/01/1970 -  135

នៅទីបំផុតបំផុតកីឡាករឆ្នើម MESUT OZIL បានស៊ីញ៉េកុងត្រាថ្មីជាមួយ Arsenal ហើយ ក្រោយពីការមកដល់ Aubameyang ដែលអាចធ្វើអោយរូបគេគិតថាក្លិបមានការប្រកួតប្រជែងដោយបាននាំ យកកីឡាករមានគុណភាពមកជួយក្រុម។ ហើយ OZIL ទទួលបានប្រាក់ឈ្នួល 30 ម៉ឺនផោនក្នុងមួយអាទិត្យ។

ក្លិបកាំភ្លើងធំ Arsenal បានបញ្ចប់ការចង់បានកីឡាករជម្រើសអាល្លឺម៉ង់ដែលពូកែចែកបាល់ពីសំណាក់ ក្លិបនានាដូចជា Manchester United ,Barcelona និង PSG ហើយ។

Ozil ជាកីឡាករមួយរូបដ៏សំខាន់ក្នុងក្រុមកាំភ្លើងធំ រូបគេតែងតែចែកបាល់យ៉ាងល្អអោយមិត្តរួមក្រុម សុតបញ្ចូលទី និងតែងតែរកគ្រាប់បាល់សម្រាប់ខ្លួនឯង។

MESUT OZIL ជាកីឡាករដែលមានថ្លៃនឿយហត់សម្រាប់ Arsenal ថ្លៃជាងគេ ដូចនេះហើយទើបរូប គេព្រមកាន់បិចបន្តស៊ីញ៉េកុងត្រាថ្មី៕

ដោយ៖ អ៊ុំ កុសល

 

ព័ត៌មានផ្សេងទៀត