រូបថតយោធាថ្មីៗរបស់ Kim Soohyun អាចបញ្ជាក់ថា លោកធ្វើកិច្ចការបានល្អនៅបន្ទាយ

02/02/2018 -  427

រូបថតថ្មីៗពីសកម្មភាពតារាសម្តែងវ័យក្មេងឈ្មោះ ល្បីក្នុងវិស័យឧស្សាហកម្មសិល្បៈកូរ៉េខាងត្បូងលោក Kim Soohyun (គឹម សូយ៉ុន) នៅឯបន្ទាយយោធា ត្រូវគេ បញ្ចេញមកក្រៅ ហើយលោកមើលទៅ នៅតែស្រស់សង្ហាដូចកាលពីមុនចឹង។

រូបថតថ្មីៗជាច្រើន ត្រូវគេបង្ហោះនៅលើគេហទំព័រផ្លូវការ Forward Recruit Training Squadron ហើយក្រុមអ្នកគាំទ្រ ក៏បានចែករំលែករូបថតទាំងនោះ តាមបណ្តាញទំនាក់ទំនងសង្គមអនឡាញ ជាបន្តទៀត។ រូបថតទាំងនោះ បង្ហាញពីសកម្មភាពតារាសម្តែងលោក Kim Soohyun ហ្វឹកហ្វឺននៅបន្ទាយយោធា ដូចនឹងយោធាហ្វឹកហ្វឺនដទៃទៀតដែរ។

តាមដំណឹងអោយដឹងមកថា Kim សុខសប្បាយធម្មតា ហើយថ្មីៗលោកទទួល បានឱកាសឈប់សម្រាកវិស្សមកាល ដោយសារលោកជាយោធាហ្វឹកហ្វឺនពូកែម្នាក់ ជាប់លំដាប់ថ្នាក់ទី៤ អំឡុងពេលហ្វឹកហ្វឺន។

Kim Soohyun ចូលបម្រើយោធាកាលពីថ្ងៃ២៣តុលាឆ្នាំមុន ដោយមិនមានការចាត់ពិធីពិសេសអ្វីឡើយ។ តារាសម្តែងរូបនេះ ចូលបម្រើយោធាដោយស្ងៀមស្ងាត់ នៅបន្ទាយហ្វឹកហ្វឹន តំបន់ Paju។ Kim Soohyun នឹងបញ្ចប់កាតព្វកិច្ចបម្រើយោធានៅថ្ងៃ២២កក្កដា២០១៩ ក្រោយបញ្ចប់កាតព្វកិច្ចរយៈពេល២១ខែ។

ដោយ៖ Vibe

 

ព័ត៌មានផ្សេងទៀត