រុក្ខជាតិល្អបំផុតសម្រាប់ដាំនៅក្នុងបន្ទប់គេង និងបន្ទប់ទឹក

02/02/2018 -  1070

រុក្ខជាតិដាំក្នុងផ្ទះ គួរតែជ្រើសរើសរុក្ខជាតិដែលមានគុណសម្បត្តិ ដែលយើងមើលទៅជួយ អោយធូរស្រាលអារម្មណ៍ បញ្ចប់ភាពតានតឹង ស្ងៀមស្ងាត និងជួយសំអាតខ្យល់ពុល។

ខាងក្រោម ជារុក្ខជាតិអាចដាំ បាននៅក្នុងបន្ទប់គេង និងបន្ទប់ទឹក ដែលជា រុក្ខជាតិមើលទៅស្រស់ស្អាត និងមានគុណប្រយោជន៍ កែប្រែបន្ទប់របស់អ្នក អោយទៅជាកន្លែងស្បារផ្ទាល់៖

រុក្ខជាតិសម្រាប់បន្ទប់គេង ដើមពស់ (Snake Plant)

ដើមពស់ ឬ Snake Plant អាចដាំដុះបាននៅកន្លែងមានពន្លឺទាប និងមិនសូវស្រោចទឹក។ រុក្ខជាតិប្រភេទនេះ បញ្ចេញអុកស៊ីសែន សំណើម និងជួយសំអាតជាតិពុលក្នុងបរិយាកាស។

វិធីថែរក្សា៖ ដាក់នៅកន្លែងមានពន្លឺតិច មិនប៉ះពន្លឺផ្ទាល់។ ស្រោចទឹក២ដងក្នុងមួយខែ។

រុក្ខជាតិសម្រាប់បន្ទប់ទឹក ប្រទាលកន្ទុយក្រពើ (Aloe)

ដើមប្រទាលកន្ទុយក្រពើ មានរុក្ខជាតិមានទ្រង់ទ្រាយស្អាតហើយ និងមានគុណប្រយោជន៍ជាច្រើនផងដែរ សម្រាប់ការថែរក្សាសម្រស់។ គុណប្រយោជន៍ច្រើនលើសពីនេះទៀត ដើមប្រទាលកន្ទុយក្រពើ អាចជួយសំអាតជាតិពុល ដូចជា បេនហ្ស៊ីន(benzene) ចេញពីក្នុងខ្យល់ បានយ៉ាងល្អ។ ដាក់ដាំប្រទាលកន្ទុយក្រពើ ក្នុងបន្ទប់ទឹកបង្កើនការតុបតែងស្រស់ស្អាត។

វិធីថែរក្សា៖ ដាក់នៅកន្លែងមានពន្លឺ តែមិនអោយប៉ះពន្លឺផ្ទាល់។ ស្រោចទឹកម្តងក្នុងមួយខែ។

 

ដោយ៖ Vibe

ព័ត៌មានផ្សេងទៀត