Real Madrid ជាក្លិបតែមួយគត់គ្មានដោះដូរកីឡាករនៅខែមករា

02/02/2018 -  939

Real Madrid បានក្លាយជាក្លិបតែមួយគត់ក្នុងលីកកំពូលអេស្ប៉ាញ La liga ដែលបង្ហាញការអត់ធ្មត់ មិនទិញលក់កីឡាករអំឡុងទីផ្សារបើកក្នុងខែមករាឆ្នាំ២០១៨នេះ។ កុំថាឡើងចុះកុងត្រាទិញយកកីឡាករថ្មី សូម្បីតែម្នាក់ ប៉ុន្តែស្ដេចសក៏មិនអនុញ្ញាតឲ្យកីឡាកររបស់ខ្លួនណាម្នាក់ ចាកចេញដែរ ទោះបីត្រឹមខ្ចីជើងក៏ដោយ។

បន្ទាប់ពីទីផ្សារដោះដូរកីឡាករលើកទីពីរបានបញ្ចប់ទៅ របាយការណ៍នៃការចេញផ្សាយពីក្លិបដែលមិនមានការដោះដូរសោះនោះគឺក្លិប Real Madrird ។

យើងអាចនិយាយបានថាក្លិបទាំង១៩ផ្សេងទៀត គឺមានចលនានៃការដោះដូរទាំងអស់បានបញ្ចេញកីឡាករជាច្រើន ដែលពួកគេឈប់ត្រូវការ តារាល្បីៗមិនសូវបង្ហាញខ្លួនតែប្រាក់ឈ្នួលខ្ពស់ ឬក៏កីឡាករ វ័យក្មេងត្រូវការចូលលេងឈុត១១នាក់ដំបូង យកបទពិសោធន៍ហើយខ្លះទៀត ដើម្បីពង្រឹងក្នុងគោលដៅរបស់ខ្លួននីមួយៗពេលចប់រដូវកាល៕

ដោយ៖ អ៊ុំ កុសល

 

ព័ត៌មានផ្សេងទៀត