ស្ពាន​អាកាស​ថ្មើរជើង​នាង​គ​ង្ហី​ង​សាងសង់​សម្រេចបាន​៥០%​ហើយ​

02/02/2018 -  448

​គិត​ត្រឹម​ថ្ងៃទី​២ ខែ​កុម្ភៈ ឆ្នាំ​២០១៨ ការដ្ឋាន​សាងសង់ ស្ពាន​អាកាស​ថ្មើរជើង​នាង​គ​ង្ហី​ង សម្រេច​លទ្ធផល​បាន ៥០%​ហើយ ដោយ​សរសរ​ស្ពាន​ចំនួន ៦​កន្លែង នៅ​ជុំវិញ​រង្វង់​មូល បាន​ចាក់​បេតុង​រួចរាល់​។ ចំពោះមុខ ការដ្ឋាន​កំពុង​ស្ថាបនា​គ្រឿង​បង្គុំ​សំណង់​ផ្នែក​ខាងលើ និង​គ្រឿង​បង្គុំ​សំណង់​ជណ្តើរ​យន្ត​។ នេះ​បើ​តាម​ការបញ្ជាក់ នៅលើ​ទំព័រ​ហ្វេ​សប៊ុក របស់​រដ្ឋបាល​សាលា​រាជធានី​ភ្នំពេញ​។​

​គម្រោង​ស្ពាន​ថ្មើរជើង​នេះ មាន​ប្រវែង ១៩២.៥​ម៉ែត្រ ទទឹង ៣​ម៉ែត្រ កំពស់​ពី​ដី ៥.៥​ម៉ែត្រ និង​មាន​ជណ្តើរ​ឡើង​ចុះ​ចំនួន ៦​កន្លែង ដែល​នឹង​ត្រូវ​ចំណាយ​ថវិកា​ប្រមាណ​៣​លាន​ដុល្លារ សាងសង់​ដោយ​ក្រុមហ៊ុន OCIC​។​

​សូមបញ្ជាក់​ថា សាលា​រាជធានី​ភ្នំពេញ បាន​សង់ស្ពាន​អាកាស​សម្រាប់​ថ្មើរជើង ក្នុង​ការជួយ​សម្រួល​ដល់​ការកកស្ទះ​ចរាច​រណ៍ ចំនួន​២​រួចមកហើយ ក្នុង​សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ហើយ​គម្រោង​ស្ពាន​អាកាស​ថ្មើរជើង នៅ​ប្លុក​នាង​គ​ង្ហី​ង ក្នុង​ខណ្ឌ​៧​មករា​នេះ គឺជា​ស្ពាន​អាកាស​ថ្មើរជើង​ទី ៣ នៅ​រាជធានី​ភ្នំពេញ​៕ ដោយៈ​សៅ វិសាល​


ព័ត៌មានផ្សេងទៀត