ថៃ​ចេញ​ច្បាប់​ថ្មី​​មិនឲ្យ​ជក់បារី​​និង​ចោល​សំ​រាម​នៅ​ឆ្នេរសមុទ្រ​​ ​​អ្នក​ល្មើស​​អាច​ជាប់​ពន្ធនាគារ​

02/02/2018 -  614

​ប្រទេស​ថៃ​បានចេញ​ច្បាប់​ថ្មី​ហាមឃាត់​មិនឲ្យ​ជក់បារី និង​ចោល​សំរាម​នៅតាម​ឆ្នេរសមុទ្រ​ចំនួន​២៤ ស្ថិតក្នុង​ខេត្ដ​១៥ ដែលជា​តំបន់ឆ្នេរ​ទាក់ទាញ​ភ្ញៀវទេសចរ​ច្រើន​បំផុត​ក្នុងប្រទេស​។ ច្បាប់​ថ្មី​បានចាប់ផ្ដើម​ចូល​ជា​ធរមាន​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​។ យោងតាម​ច្បាប់​នេះ អ្នក​ដែល​ចង់​ជក់បារី​ត្រូវ​ទៅ​ជក់​នៅ​កន្លែង​ដែល​អនុញ្ញាត មិនអាច​ជក់​នៅ​ឆ្នេរសមុទ្រ​បានឡើយ​។ ចំណែក​ការ​ទុកដាក់​សំរាម​ក៏​មិនឲ្យ​ទុកចោល​នៅ​ឆ្នេរសមុទ្រ​ដូចគ្នា​។​

​អ្នកណា​មិន​គោរព​ច្បាប់​ថ្មី​នេះ​នឹងត្រូវ​ទទួល​ការពិន័យ​ជា​ប្រាក់​១​សែន​បាត ស្មើនឹង​ជាង​៣​ពាន់​ដុល្លារ​អាមេរិក ថែមទាំង​អាច​ជាប់ពន្ធនាគារ​រហូត​ដល់​មួយឆ្នាំ​ផងដែរ​។ ករណី​ធ្ងន់ធ្ងរ​អាច​ត្រូវ​ពិន័យ​ជា​ប្រាក់​ផង និង​ដាក់ពន្ធនាគារ​ផង​។​

​សូមបញ្ជាក់ថា នៅ​ប្រទេស​ថៃ​មាន​ឆ្នេរសមុទ្រ​សរុប​ចំនួន​៣៥៧ ហើយ​ភ្ញៀវទេសចរ​ទៅ​កម្សាន្ដ​នៅ​ប្រទេស​ថៃ​បច្ចុប្បន្ន​ភាគច្រើន​ជា​ជន​ជាតិចិន​។ ក្នុង​ឆ្នាំ​២០១៨​គេ​រំពឹងថា​ថៃ​អាច​ទទួលបាន​ភ្ញៀវទេសចរ​មក​កម្សាន្ដរ​ហូ​តដល់​៣៧.៥៥​លាន​នាក់​៕

ព័ត៌មានផ្សេងទៀត