Taeyang និង Min Hyorin រៀបការយ៉ាងផ្អែមល្ហែម

04/02/2018 -  660

តារាចម្រៀងដ៏ល្បីរបស់កូរ៉េខាងត្បូង លោក Taeyang(ថេយ៉ាំង) និងមិត្តស្រីតែម្នាក់គត់ ជាមិត្តស្រីដំបូង និងលើកចុងក្រោយរបស់លោក គឺជាតារាសម្តែងស្រីស្រស់ស្អាត នាង Min Hyorin (មីន យ៉ូរីន) ដែលឥឡូវអាចហៅបានជាផ្លូវការថា ជាភរិយាលោក Taeyang(ថេយ៉ាំង) ហើយនោះ ពួកគេទាំងពីរនាក់ ជាគូរស្នេហ៍ដ៏ផ្អែមល្ហែម បានរៀបការជាមួយគ្នា កាលពីថ្ងៃ៣កុម្ភៈ ដោយមានការចូលរួមពីគ្រួសារ និងមិត្តសម្លាញ់ពួកគេទាំងពីរ។

ពិធីរៀបការគូស្នេហ៍មួយគូនេះ រៀបចំឡើងនៅព្រះវិហារសាសនាគ្រឹស្តមួយកន្លែងនៅតំបន់ Gyeonggi-do ដែលមានតារាសម្តែង លោក Ki Taeyong(គី ថេយ៉ុង) ជាពិធីករនៅក្នុងពិធីរៀបអាពាហ៍ពិពាហ៍។

ទស្សនារូបភាពពិធីរៀបការតារាចម្រៀង និងតារាសម្តែងកូរ៉េខាងត្បូងខាងក្រោមនេះ៖

 

ដោយ៖ Vibe

ព័ត៌មានផ្សេងទៀត