៤តិចនិច នាំយកអាជីវកម្មរបស់អ្នកពីកម្រិតល្អ ទៅល្អបំផុត

04/02/2018 -  395

បើប្រៀបធៀប អាជីវកម្មរបស់អ្នក នៅពេលចាប់ផ្តើម រហូតមកដល់ពេលបច្ចុប្បន្ន អ្នកក៏នឹងឃើញថា ចំនួនបុគ្គលិកក្រុមហ៊ុនអ្នក មានការកើនឡើង៣ដង ការលក់កើនឡើងពីមួយឆ្នាំ ទៅមួយឆ្នាំ គុណភាពការងារក៏ប្រសើរឡើង ចំណែកកេរ្តិ៍ឈ្មោះ មុខជំនួញក៏ល្បីល្បាញ ប៉ុន្តែងាកមកសួរថា តើត្រឹមនេះឬ? ចង់អោយអាជីវកម្ម របស់អ្នករីកចម្រើន ពីកម្រិតល្អ ទៅកម្រិតល្អបំផុត ចាប់ផ្តើមតាមតិចនិចខាងក្រោម៖

១ រកទីផ្សារថ្មី

នៅពេលអ្នក ជោគជ័យលើទីផ្សារគោលដៅរបស់អ្នកហើយ បន្ទាប់តទៅ ជាពេលវេលា ដែលអ្នកត្រូវគិតអោយធំ។ គិតពីទីផ្សារថ្មី ហើយរកវិធីថាតើ អ្នកអាចទៅដល់ទីផ្សារនោះ តាមវិធីណា។ ឧទាហរណ៍ អាជីវកម្មរបស់អ្នក ជាអ្នកធ្វើក្រដាស ផ្សព្វផ្សាយពាណិជ្ជកម្ម ហើយអ្នកបានឃើញឱកាសអាជីវកម្ម ជាការផលិតវីដេអូផ្សព្វផ្សាយ អោយក្រុមហ៊ុនហិរញ្ញវត្ថុ។ ដូច្នេះ អ្នកគួរបង្កើតក្រុមជំនាញ ផ្តោតជាសំខាន់ទៅលើការបង្កើតវីដេអូ អោយក្រុមហ៊ុនហិរញ្ញវត្ថុ។

២ បង្កើនគុណភាពគេហទំព័រក្រុមហ៊ុន

គេហទំព័រក្រុមហ៊ុន ជាអាវុធទីផ្សារដ៏សំខាន់បំផុត។ ការរចនាគេហទំព័រមិនបានល្អ អាចធ្វើ អោយអ្នក បាត់បង់ឱកាសអាជីវកម្មយ៉ាងច្រើន ដោយសារគេហទំព័រ ជាកន្លែងដំបូង ដែលអតិថិជនដឹងពី ប្រតិបត្តិការអាជីវកម្មរបស់អ្នក។ ពិនិត្យមើលគេហទំព័រ កែសម្រួលឡើងវិញ យ៉ាងហោចណាស់ អោយបានយ៉ាងតិច៦ខែម្តង។

៣ ពង្រឹងប្រព័ន្ធលំហូរការងារ

ទោះជាប្រព័ន្ធការងារ បច្ចុប្បន្នដំណើរទៅប្រសើរជាធម្មតាក៏ដោយ ប៉ុន្តែអ្នកគួររកវិធីដែលធ្វើអោយលំហូរប្រព័ន្ធការងារ កាន់តែស្រួល ជាងកម្រិតដែលកំពុងមាន។ ការប្រើប្រាស់កម្មវិធីកំព្យូទ័រថ្មីៗ ដែលជួយសម្រួលដល់ដំណើរប្រព្រឹត្តិរបស់អាជីវកម្ម ជាគំនិតគួរពិចារណា។

៤ វិនិយោគលើបុគ្គលិក

ចំណុចសំខាន់វិនិយោគ លើបុគ្គលិក។ អ្នកមិនគួរជ្រើសរើសបុគ្គលិក ដែលគ្រាន់តែ យកមកគ្រាន់បំពេញតែតំណែងការងារ អោយតែបានៗនោះឡើយ។ ប៉ុន្តែ អ្នកគួរ ជ្រើសរើសបុគ្គលិក ដែលត្រូវនឹងការងារ ទោះជាចំណាយពេលបន្តិចក៏ដោយ។

 

ដោយ៖ Vibe

ព័ត៌មានផ្សេងទៀត