ក្រោយបែកគ្នាពីតារាសម្តែងកូរ៉េ នាង Liu Yifei បង្ហោះរូប លែងអោយគេ Comment

05/02/2018 -  447

នាង Liu Yifei តារាសម្តែងចិនដ៏ល្បី ដែលជាអតីតមិត្តស្រីរបស់លោក Song Seunghoon ពេលនេះ នាង បានបិទមិនអោយ អ្នកគ្រប់គ្នាComment លើគណនីយ្យអ៊ីនស្ត្រាក្រាមផ្ទាល់ខ្លួន របស់នាងឡើយ។

នៅពេលថ្មីៗនេះ តារាសម្តែងស្រីនាង Liu Yifei បានបង្ហោះរូបថតថ្មី ជារូបថតដែលនាងថត selfie ជាមួយសត្វឆ្មា នៅលើបណ្តាញអ៊ីនស្ត្រាក្រាម ហើយក៏ជារូបថតដំបូងរបស់នាង ចាប់តាំងពីពត៌មាននាងបែកគ្នា ជាមួយតារាសម្តែងកូរ៉េខាងត្បូងលោក Song Seunghoon កាលពីថ្ងៃ២៥មករាកន្លងទៅ។

រូបភាពនៅលើអ៊ីនស្ត្រាក្រាម នាងមិនបានសរសេរអ្វីឡើយ ក្រៅតែពីមានចំណុចចុចៗជាច្រើន និងអ្វីដែលគេមើលទៅឃើញដូចជាសញ្ញា មុខញញឹម។

ឥឡូវគេឃើញនាងបិទបូតុង មិនអោយគេ Comment មានន័យថា គ្រប់គ្នាបានត្រឹមតែ like រូបថតដែលនាងបង្ហោះតែប៉ុណ្ណោះ។

នាង Liu Yifei និងតារាសម្តែងកូរ៉េដ៏មានប្រជាប្រិយ Song Seunghoon បានប្រកាសពីទំនាក់ទំនងស្នេហារបស់ពួកគេកាលពីឆ្នាំ២០១៥។

ទាំងពីរនាក់នេះ បានជួបគ្នា ជាលើកដំបូង នៅពេលសម្តែងរឿងThree Ways of Love ហើយពួកគេក៏សម្រេចចិត្តបែកគ្នាក្រោយទាក់ទងគ្នា បាន៣ឆ្នាំ។

 

ដោយ៖ Vibe

ព័ត៌មានផ្សេងទៀត