អាជ្ញាកណ្តាលដែលឈូសជើងកីឡាករ Nante ពេលនេះគឺទទួលបានការពិន័យហើយ

01/01/1970 -  218

នៅពេលនេះចេញលទ្ធផលហើយបន្ទាប់ពីកាលពីសប្តាហ៍មុនកីឡាករម្នាក់បានរត់ទៅប៉ះជាមួយអាជ្ញា កណ្តាល ហើយបានធ្វើអោយអាជ្ញាកណ្តាលនោះខឹង រួចបានបន្លំឈូសជើងកីឡាកររូបនោះ និងពិន័យ កាតក្រហមបន្ថែមទៀត។

អាជ្ញាកណ្ដាលរូបនេះមានឈ្មោះ Tony Chapron បន្ទាប់ពីបានពីនិត្យនិងតាមដានរួមមក ត្រូវបាន សហព័ន្ធបាល់ទាត់នៃប្រទេសបារាំង បានសម្រេចធើ្វការផ្អាកមិនឲ្យកាត់ក្ដីក្នុងការប្រកួតរហូតដល់ទៅ ៦ខែ។

មូលហេតុដែលកើតមានរឿងរ៉ាវដូច្នេះគឺលោក Tony Chapron បានរអិលដួលលើទីលាន ក្រោយប៉ះ ទង្គិចជាមួយកីឡាករ Diego Carlos របស់ក្រុម Nante ពេលប្រកួតជាមួយក្រុមអ្នកមាន PSG។

អាចនិយាយបានថាជាអារម្មណ៍ឆេវឆាវរបស់អាជ្ញាកណ្តាល មិនត្រឹមតែប៉ុណ្ណោះសហព័ន្ធបាល់ទាត់នៃ ទ្វីបអឺរ៉ុបគឺមានការរឹតបន្តឹងខ្ពស់ពីសកម្មភាពមិនប្រក្រតីទាំងឡាយណានៅលើទីលានប្រកួតមិនថា កីឡាករ គ្រូបង្វឹក ក្រុមការងារ ឬ អាជ្ញាកណ្តាល នោះទេ៕

ដោយ៖ អ៊ុំ កុសល

ព័ត៌មានផ្សេងទៀត