អ្នកដំណើរ​លើ​រថយន្ត​ក្រុង​មួយ​គ្រឿង​ភ័យ​ស្ទើ​រលួស​ព្រលឹង ដោយសារ​តែ​បុរស​ម្នាក់​

06/02/2018 -  438

​អ្នកដំណើរ​ជាច្រើន​នាក់​បាន​ភ័យ​ស្លន់ស្លោរ ស្ទើរតែ​លួស​ព្រលឹង បន្ទាប់ពី​បុរស​ម្នាក់​បាន​ឈ្លោះប្រកែក​ជា​មួយ​ប្រពន្ធ រួច​ទៅ​ទាញ​ចង្កួត​រថយន្តក្រុង ដែល​កំពុង​បើកបរ​លើ​ផ្លូវ បណ្តាលឲ្យ​រេ​ចង្កួត បុក​ឡើង​លើ​ខឿន​សួនច្បារ​លំអ​តាមផ្លូវ​។ ហេតុការណ៍​ដ៏​រន្ធត់​នេះ បាន​កើតឡើង​កាលពី​ថ្ងៃ​ទី​០៥ កុម្ភៈ នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦ ត្រង់ចំណុច ឃុំ​ខ្នុរ​ដំបង ស្រុក​ជើងព្រៃ ខេត្ត​កំពង់ចាម​។​

​ក្រោយ​កើតហេតុ អ្នកដំណើរ​ជាច្រើន​នាក់ ដោយសារ​ខឹងសម្បារ​នឹង​ជនបង្ក ដែល​ចង់​ឲ្យ​អ្នកដំណើរ ស្ទើរ​ពេញ​មួយ​រថយន្តក្រុង មាន​គ្រោះថ្នាក់​ដូច​ខ្លួន​ដែរនោះ ក៏​បាន​ស្វាគមន៍​ម្នាក់​១​ដៃ​១​ជើង បណ្តាលឲ្យ​រងរបួស យ៉ាងដំណំ​ផងដែរ​។​

​បើ​តាម​ការបញ្ជាក់​ពី​សមត្ថកិច្ច បានឲ្យដឹងថា ជន​បង្ក​មាន​ឈ្មោះ សំ សុជា​ន ភេទ​ប្រុស អាយុ​៣០​ឆ្នាំ រស់នៅ ស្រុក​អង្គ​ជុំ ខេត្តសៀមរាប មាន​ប្រពន្ធ​ឈ្មោះ តឹប នី​ន អាយុ​២៩​ឆ្នាំ​។
​ជនបង្ក ត្រូវបាន​សមត្ថកិច្ច​បញ្ជូន ទៅកាន់​អធិការដ្ឋាន​នគរបាល​ស្រុក​ជើងព្រៃ សួរនាំ​ចោទប្រកាន់ ពីបទ​បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ​អ្នក​ដ៏​ទៃ ហើយ​តាម​តាមរយៈ​ការ​ធ្វើ​តេស្ត​ទឹកនោម រកឃើញ​មាន​សារធាតុ​ញៀន​ផងដែរ​។​

ព័ត៌មានផ្សេងទៀត