ធ្លាក់​ឧទ្ធម្ភាគចក្រ​មួយ​គ្រឿង​ផ្ទុក​មនុស្ស​៦​នាក់​នៅ​កោះ​តៃវ៉ាន់​

06/02/2018 -  237

​ឧទ្ធម្ភាគចក្រ​យោធា​មួយគ្រឿង របស់​កោះ​តៃវ៉ាន់ បាន​ធ្លាក់​ចូលទៅក្នុង​សមុទ្រ ហើយ​បាត់​ដំណឹង​តែម្តង​កាលពី​យប់​ថ្ងៃ​ចន្ទ ដោយ​រហូតមក​ដល់​ព្រឹក​នេះ ក្រុម​សង្គ្រោះ​នៅតែ​កំពុង​បន្ត​ប្រតិបត្តិការ​ស្វែងរក​ដដែល​។ នេះ​បើ​តាម​ការចេញផ្សាយ​ដោយ ទីភ្នាក់ងារ​ព័ត៌មាន​ចិន ស៊ីន​ហួរ នា​ព្រឹក​ថ្ងៃ​អង្គារ ទី​០៦ ខែ​កុម្ភៈ​។​

​សូមបញ្ជាក់​ថា ឧទ្ធម្ភាគចក្រ​យោធា​នេះ ផ្ទុក​មនុស្ស​ចំនួន ០៦​នាក់ ក្នុងនោះ ០៣​នាក់​ជា​ក្រុម​បញ្ជាការ​នៅលើ​ឧទ្ធម្ភាគចក្រ និង ០៣​នាក់​ទៀត​ជា សមាជិកគ្រួសារ​, អ្នកជំងឺ​, និង​គ្រូពេទ្យ​៕ ដោយៈ​សៅ វិសាល​

ព័ត៌មានផ្សេងទៀត