Song Hyekyo លក់ខុនដូរ នៅញូវយ៉ក ... តម្លៃវិញខ្ទង់លាន

06/02/2018 -  315

តារាសម្តែងកូរ៉េខាងត្បូង មានប្រជាប្រិយភាពដ៏ល្បីល្បាញ របស់ប្រទេសកូរ៉េខាងត្បូង នាង Song Hyekyo បានលក់ខុនដូររបស់នាង ដែលស្ថិតនៅក្នុងទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក។ តាមសារពត៌មាន Hankook Ilbo អោយដឹងថា ខុនដូររបស់តារាសម្តែងស្រីរួបនេះ លក់បាននៅក្នុងតម្លៃ១,៨៧លានដុល្លារអាមេរិក កាលពីខែមករា។

នាង Song Hyekyo បានទិញខុនដូរ ក្នុងតម្លៃ១,៧៤លានដុល្លារអាមេរិក ហើយនៅក្នុងខែមេសាឆ្នាំ២០១៦ តម្លៃបានកើនឡើងដល់២,២លានដុល្លារ ប៉ុន្តែបានធ្លាក់ចុះមកវិញ មកនៅត្រឹម១,៨៧លានដុល្លារ។

ឥឡូវនេះ នាង Song Hyekyo កំពុងរស់នៅជាមួយស្វាមីរបស់នាងដែលជាតារាសម្តែងរបស់ប្រទេសកូរ៉េខាងត្បូងដូចគ្នា គឺលោក Song Joongki នៅក្នុងតំបន់ Itaewon ដែលមានអ្នកមានទ្រព្យរស់នៅ ស្ថិតនៅក្នុងទីក្រុងសេអ៊ូល។

 

 

ដោយ៖ Vibe

ព័ត៌មានផ្សេងទៀត