លោក ប្រាក់ សុវណ្ណារ៉ា ត្រូវបានតែងតាំងឲ្យធ្វើជាគ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជាជាថ្មីម្តងទៀត

01/01/1970 -  350

គ្រូបង្វឹកកម្ពុជាដែលពោរពេញដោយបទពិសោធន៍លោក ប្រាក់ សុវណ្ណារ៉ា ត្រូវបានសហព័ន្ធកីឡា បាល់ទាត់កម្ពុជា (FFC) សម្រេចតែងតាំងឲ្យធ្វើជាគ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជាជាថ្មីម្តងទៀត។

ការមកដឹកនាំបន្តទៀតនេះគឺលោកនឹងត្រូវបើកឆាកការប្រកួតដំបូងជាមួយក្រុមអាហ្វហ្គានីស្ថាន នាខែមីនា ឆ្នាំ២០១៨ខាងមុខនេះ ក្នុងវគ្គជម្រុះ 2019 AFC Asian Cup។

តាមរយៈការដកស្រង់សំដីលោកគ្រូ ប្រាក់ សុវណ្ណារ៉ា ដែលបានប្រាប់កាសែតក្នុងស្រុកថា៖ «ខ្ញុំពិតជាសប្បាយរីករាយខ្លាំងណាស់ ដែលបានចូលរួមដឹកនាំក្រុមជម្រើសជាតិកម្ពុជា ជាថ្មីម្តងទៀត     បើទោះបីជា ការដឹកនាំលើកនេះ បានត្រឹមមួយប្រកួត ហើយខ្ញុំចង់មើលការប្រកួតលីកកំពូលកម្ពុជា ឆ្នាំ២០១៨ បាន ១ ទៅ ២សប្តាហ៍សិន មុនពេលខ្ញុំបញ្ចេញបញ្ជីឈ្មោះក្រុមជម្រើសជាតិកម្ពុជា ដែល ត្រូវប្រកួតជាមួយក្រុមអាហ្វហ្គានីស្ថានក្នុងការប្រកួតជើងទី២នេះ»។

កាលពីតែងតាំងលោកកាលពីមួយរយៈមុននោះ គឹលោកគ្រូ ប្រាក់ សុវណ្ណារ៉ា បានដឹកនាំ២ប្រកួតដោយ ក្រុមជម្រើសជាតិកម្ពុជាចាញ់មីយ៉ាន់ម៉ា ២-១ ក្នុងប្រកួតមិត្តភាព និងចាញ់ក្រុមហ្សកដានី ១-០ ក្នុងវគ្គជម្រុះជើងឯកប្រចាំទ្វីបអាស៊ី AFC Asian Cup ប្រចាំពូល C៕

ដោយ៖ អ៊ុំ កុសល

ព័ត៌មានផ្សេងទៀត