បុរសឥណ្ឌូនេស៊ីម្នាក់ចិញ្ចឹមសត្វក្រពើ២០ឆ្នាំ ថ្នាក់ថ្នមជាសត្វសំណព្វចិត្ត

01/01/1970 -  218

សត្វក្រពើទម្ងន់២០០គីឡូក្រាមមួយក្បាល ត្រូវចិញ្ចឹមមើលថែ មុជទឹកអោយ និងលែងជាមួយថ្នាក់ថ្នមជាសត្វចីញ្ចឹមសំណព្វចិត្តរបស់គ្រួសារមួយ នៅក្នុងប្រទេសឥណ្ឌូនេស៊ី។

ចិញ្ចឹមជាង២០ឆ្នាំ សត្វក្រពើដ៏ធាត់ មើលទៅខ្លួនឡើងធំ ក្បាលឡើងតូច មានឈ្មោះថា Kojek ត្រូវប្រជាជនឥណ្ឌូនេស៊ីម្នាក់ អាយុ៤១ឆ្នាំម្នាក់ គឺលោក Muhammad Iwan ទិញ នៅពេលសត្វក្រពើ ទើបកើតថ្មីៗក្នុងតម្លៃជិត២ដុល្លារអាមេរិក ពីអ្នកនេសាទម្នាក់ កាលពីឆ្នាំ១៩៩៧។

លោក Iwan អះអាងថា សត្វក្រពើអាយុ២១ឆ្នាំ នេះ ជាសត្វដែលសាំងស្លូតខ្លាំងណាស់ មិនដែលវាយប្រហារលើលោក ឬគ្រួសារលោកឡើយ។ នៅពេលទិញមកដំបូង សត្វក្រពើ Kojek មានប្រវែងត្រឹមតែ២៥សង់ទីម៉ែត្រប៉ុណ្ណោះ ហើយរស់នៅក្នុងអាងចិញ្ចឹម។

ដោយសារបណ្តាញអនឡាញ សត្វចិញ្ចឹមរបស់បុរសឥណ្ឌូនេស៊ីរូបនេះ ទទួលបានការចាប់អារម្មណ៍ល្បីល្បាញ ទាក់ទាញអ្នកទេសចរណ៍ពីទីឆ្ងាយដូចជា អាមេរិក អូស្ត្រាលី និងអ៊ឺរ៉ុប មកមើល Kojek ដោយផ្ទាល់។

Iwan អះអាងថា ការមើលថែរបស់លោកចំពោះសត្វក្រពើ Kojek ធម្មតាណាស់ ។

លោកគ្រាន់តែសំអាតអាងទឹក ម្តងក្នុងមួយសប្តាហ៍ ថែរក្សាស្បែកក្រពើ និងដុសធ្មេញអោយក្រពើតែប៉ុណ្ណោះ។

 

ដោយ៖ Vibe

ព័ត៌មានផ្សេងទៀត