តារាស្រីចិន លែងស្ទាយឈុតសម្លៀកបំពាក់ក្រហម

08/02/2018 -  664

តារាសម្តែងស្រី មានកេរ្តិ៍ឈ្មោះដ៏ល្បីល្បាញរបស់ប្រទេសចិន មាននាង Zhang Ziyi នាងLiu Yifei នាងYang Ying នាងYang Mi រួមនិងតារាស្រីជាច្រើនដូងផ្សេងទៀត ពិតជាស្រស់ស្អាត លេចធ្លោរ នៅពេលលែងស្ទាយតុបតែងខ្លួន ក្នុងឈុតសម្លៀកបំពាក់ពណ៌ក្រហម។

ពណ៌ក្រហម ដែលជាពណ៌សំណាងមួយ បង្ហាញពីសុភមង្គល សំណាង ទ្រព្យសម្បត្តិនៅក្នុងវប្បធម៌ប្រពៃណីចិន គឺជាជម្រើសពណ៌ ពេញនិយមសម្រាប់សុភាពស្ត្រីជាច្រើន។

ខណៈបុណ្យចូលឆ្នាំថ្មីប្រពៃណីជនជាតិចិន កំពុងនឹងខិតជិតចូលមកដល់ ឥឡូវនេះ ជាពេលវេលា សម្រាប់អ្នក រៀបចំតុបតែងខ្លួន ត្រៀមទទួលស្វាគមន៍ឆ្នាំថ្មី។

ការលែងស្ទាយ ឈុតសម្លៀកបំពាក់ក្រហមយ៉ាងស្រស់ស្អាត របស់តារាស្រីចិន នៅខាងក្រោមនេះ អាចជា ជាជម្រើសលែងស្ទាយបែបថ្មីមួយ សម្រាប់អ្នក ចូលរួមក្នុងបុណ្យឆ្លងឆ្នាំថ្មីរបស់ប្រជាជនចិន ដែលនិយមពណ៌ក្រហម ជាពណ៌តំណាងជោគលាភ។

បុណ្យចូលឆ្នាំថ្មីប្រពៃណីចិនឆ្នាំ២០១៨ ប្រារព្ធធ្វើឡើងនៅចំថ្ងៃ ១៦កុម្ភៈ ខាងមុខ។

ទស្សនារូបភាពតារាស្រីចិន លែងស្ទាយឈុតសម្លៀកបំពាក់ក្រហម ខាងក្រោមនេះ៖

 

 

ដោយ៖ Vibe

ព័ត៌មានផ្សេងទៀត