ទូរស័ព្ទចល័ត១០ម៉ូឌែល ពេញនិយមក្នុងទីផ្សារ ប្រទេសចិន ឆ្នាំ២០១៧

08/02/2018 -  312

ក្រុមហ៊ុនផលិតទូរស័ព្ទដៃម៉ាក Huawei ក្លាយជាក្រុមហ៊ុមលំដាប់ទី១ ដែលលក់ទូរស័ព្ទបាន ចំនួនច្រើនជាងគេបំផុត នៅលើទីផ្សារប្រទេសចិន កាលពីឆ្នាំ២០១៧។ នេះបើតាមការអោយដឹងពីទីភ្នាក់ងារ 21st Century Business Review។

ក្រុមហ៊ុនបច្ចេកវិទ្យារបស់ប្រទេសចិន Huawei លក់បានទូរស័ព្ទដៃជាង១០០លានគ្រឿង ទៅអោយអតិថិជន ហើយបន្ទាប់មក មានក្រុមហ៊ុនOPPO និង Vivo ដែលលក់បានទូរស័ព្ទដៃ នៅក្នុងខ្ទង់៧០លានគ្រឿង។

ចំណែក Apple ស្ថិតនៅក្នុងលំដាប់ទី៤ ដែលលក់ទូរស័ព្ទបានជាង៥០លានគ្រឿង នៅលើទីផ្សារប្រទេសចិន។

ខាងក្រោម ជាក្រុមហ៊ុនផលិតទូរស័ព្ទទាំង១០ ដែលលក់ទូរស័ព្ទបានច្រើនជាងគេ លើទីផ្សារប្រទេសចិនក្នុងឆ្នាំ២០១៧៖

១០/ Lenovo លក់បាន១,៧៩លានគ្រឿង

៩/ Lephone លក់បាន ៤,៦៧លានគ្រឿង

៨/ Samsung លក់បាន ១១,៩៧លានគ្រឿង

៧/ Gionee លក់បាន ១៤,៩៤លានគ្រឿង

៦/ Meizu លក់បាន ១៦,៨១លានគ្រឿង

៥/ Xiaomi លក់បាន ៥០,៩៤លានគ្រឿង

៤/ Apple លក់បាន ៥១,០៥លានគ្រឿង

៣/ Vivo លក់បាន ៧២,២៣លានគ្រឿង

២/ OPPO លក់បាន៧៧,៥៦ លានគ្រឿង

១/ Huawei លក់បាន១០២ លានគ្រឿង

 

ដោយ៖Vibe

ព័ត៌មានផ្សេងទៀត