ក្រុមចម្រៀងEXO លក់សំបុត្រប្រគំតន្រ្តី នៅប្រទេសថៃ អស់ក្នុងពេលតែប៉ុន្មាននាទី

08/02/2018 -  436

 EXO បានក្លាយជា ក្រុមចម្រៀងប្រទេសកូរ៉េខាងត្បូង ដំបូងគេ ដែលបានលក់សំបុត្រប្រគំតន្រ្តីនៅប្រទេសថៃ អស់ក្នុងរយៈពេលខ្លីបំផុត។

សំបុត្រប្រគំតន្រ្តី រយៈពេល៣ថ្ងៃ នៅប្រទេសថៃ EXO PLANET #4 របស់ក្រុមតារាចម្រៀង EXO ត្រូវលក់អស់ទាំងអស់ ក្នុងពេលតែប៉ុន្មាននាទី តែប៉ុណ្ណោះ។

ក្រុមតារាចម្រៀងបុរស របស់ប្រទេសកូរ៉េខាងត្បូងមួយនេះ នឹងបើកការប្រគំតន្ត្រីរបស់ខ្លួន នៅប្រទេសថៃ នៅក្នុងខែមីនា។

តាមដឹងក្រុមEXO មានក្រុមអ្នកគាំទ្រច្រើនបំផុតនៅប្រទេសថៃ ដែលគេឃើញថា សំបុត្រទាំងអស់សម្រាប់ការប្រគំតន្ត្រីរយៈពេល៣ថ្ងៃ នៅពេលនេះ បានលក់អស់គ្មានសល់ ហើយមិនត្រឹមតែលក់អស់ទេ ថែមទាំងលក់អស់ ក្នុងរយៈពេលមិនដល់៥នាទីទៀតផង។

ការប្រគំតន្រ្តី របស់ក្រុមចម្រៀង EXO នៅប្រទេសថៃ នឹងធ្វើឡើង ចាប់ពីថ្ងៃ១៦មីនា ដល់ថ្ងៃ១៨មីនា នៅ Impact Arena ទីក្រុងBangkok។

ដោយ៖ Vibe

ព័ត៌មានផ្សេងទៀត