CTN, MYTV និង CNC របស់ CBS មានសិទ្ធិផ្សាយបន្តផ្ទាល់ FIFA 2018 World Cup ខាងមុខនេះ

08/02/2018 -  1270

ការប្រកួតបាល់ទាត់ដ៏ធំនៅលើពិភពលោក៤ឆ្នាំមានម្តងគឺ FIFA World Cup នឹងមកដល់ឆាប់ៗនេះ ក្រោយមិនយូរទៀតនោះទេ។ នៅក្នុងប្រទេសកម្ពុជារបស់យើងនឹងមានការផ្សាយបន្តផ្ទាល់នូវ ព្រឹត្តិការណ៍ដ៏អស្ចារ្យផងដែរ។

ក្នុងនោះគឺស្ថានីយ៍ទូរទស្សន៍ទាំង៣នៅកម្ពុជាគឺ CTN, MYTV និង CNC របស់ក្រុមហ៊ុន Cambodian Broadcasting Service (CBS) បានឈ្នះសិទ្ធិនូវការផ្សាយបន្តផ្ទាល់ព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA 2018 World Cup ដែលនឹងចាប់ផ្តើមនាខែមិថុនាខាងមុខនេះ ដោយមាន៣២ប្រទេសចូលរួម រួមទាំងម្ចាស់ផ្ទះរុស្ស៊ី។

តាមរយៈការបង្ហាញអោយដឹងពីលោក ស៊ីថូ ណាថាន់ ដែលជាប្រធានផ្នែកកីឡារបស់ក្រុមហ៊ុន CBS បានអោយដឹងថា «សាជាថ្មីម្តងទៀត CBS បានបង្ហាញឲ្យគេដឹងថា ពួកយើងគឺជាទូរទស្សន៍ដែលនាំ មុខគេលើសកម្មភាពកីឡា ដោយមិនទាន់មានអ្នកណាមកប្រជែងបាននៅកម្ពុជា។ យើងតែងតែនាំ មកនូវភាពរីករាយ ខណៈដែលយើងបានក្លាយជាផ្នែកមួយក្នុងការផ្សាភ្ជាប់ព្រឹត្តិការណ៍កីឡាធំៗលដាប់ ពិភពលោក។ ក្រុមការងារផ្នែកកីឡាពិតជាអន្ទះសារក្នុងការនាំយកគំនិតប្លែកៗចែករំលែកក្នុងអំឡុង ពេលដែលលោកអ្នកទស្សនា FIFA World Cup»។

បន្ថែមលើសពីនេះ «នេះគឺជាមោទនភាពដ៏ធំក្រៃលែង ខណៈដែល FIFA បានជឿទុកចិត្តលើក្រុមហ៊ុន CBS និងយល់ព្រមឲ្យបន្តការផ្សព្វផ្សាយនូវព្រិត្តការណ៍ដ៏មានកិត្យានុភាពនេះម្តងទៀត៕

ដោយ៖ អ៊ុំ កុសល

 

ព័ត៌មានផ្សេងទៀត