Share the love concert ប្រមូលផ្តុំ​តារា​ល្បីៗ កូរ​នៅ​ថ្ងៃ​១៤​កុ​ម្ភៈ

08/02/2018 -  1278

១៤​កុម្ភៈទៅណា​? មិន​ចាំបាច់​គិត​ច្រើន​ទេ ប្រាកដ​ជា​ទៅ​ទស្សនា ការប្រគំ​តន្ត្រី Share the love concert​ហើយ ត្បិត​តារា​ល្បីៗ​មានដូចជា អ្នកនាង​ពេជ្រ​សោភា កញ្ញា​អេដា លោកថេ​ណា SmallWorldSmallBand Mustache Band YTOMG Girl Dance Crew លោក​សយ​សេងហួរ កញ្ញា​សុភ័ក្ដ្រ​កុសុ​ម៉ា លោកយ៉ា​រ៉ូ ជា​ពិសេស​សូម្បី​តែ​កូនប្រុស​សំណព្វចិត្ត ទាំងពីរ​របស់​លោក ព្រាប សុវត្ថិ និង​ជា​Crush ក្នុង​បេះដូង​នារី​ខ្លះ គឺ​លោក សុវត្ថិ មុនី្ន​វណ្ណ និង​លោក សុវត្ថិ មុន្នី​នាគ ក៏​នឹង​បង្ហាញ​ខ្លួន​នៅ​លើ​វេទិកា​ប្រគំ​តន្ត្រី Share the love concert​ផងដែរ​។​តារា​ល្បីៗ​និង​ក្រុម​រាំ​ទាំងនេះ នឹង​មាន​ការសម្តែង​រួមគ្នា​ជាពិសេស ដែល​មិន​ធ្លាប់​មាន​ពីមុនមក ផងដែរ​។​

​កុំ​ភ្លេច​ណា​Valentine Day ចូលរួម​ទស្សនា Share the love concert ដោយ​សេរី ដែល​នឹង​ចាប់ផ្ដើម​នៅ​ម៉ោង ៦​ល្ងាច ដល់​ម៉ោង​៩​យប់ នៅ​បរិវេណ​ខាងមុខ Exchange Square៕

 


ព័ត៌មានផ្សេងទៀត