Suzy និង Lee Minho មិនបានត្រលប់មក ទាក់ទងគ្នាជាថ្មីទេ

09/02/2018 -  260

តាមពត៌មានមួយកាលពីថ្ងៃ៩កុម្ភៈអោយដឹងថា តារាសម្តែងដែលសុទ្ធសឹង ជាតារាមានកេរ្តិ៍ឈ្មោះល្បីរបស់ប្រទេសកូរ៉េខាងត្បូង នាង Suzy និងលោក Lee Minho ទាំងពីរនាក់នេះ បានត្រលប់មកចាប់ផ្តើម ទំនាក់ទំនងស្នេហារបស់ពួកគេ សារជាថ្មីឡើងវិញ បន្ទាប់ពីបានបែកគ្នា កាលពីខែវិច្ឆិកាចុងឆ្នាំ២០១៧ កន្លងទៅ។

បន្ទាប់ពីមានលេចលឺដំណឹងនេះ ទីភ្នាក់ងារសិល្បៈកំសាន្ត MYM Entertainment ដែលគ្រប់គ្រងតារាសម្តែងលោក Lee Minho និងទីភ្នាក់ងារសិល្បៈកំសាន្តJYP ដែលគ្រប់គ្រងតារាសម្តែង Suzy បានចេញមកបកស្រាយបញ្ជាក់ថា ពាក្យចចារអារ៉ាម ពីការភ្ជាប់ទំនាក់ទំនងឡើងវិញរវាង Suzy និង Lee Minho នោះ គឺមិនពិតឡើយ។

តំណាងរបស់ទីភ្នាក់ងារសិល្បៈកំសាន្ត MYM និយាយថា « Lee Minho និង Suzy មិនបានត្រលប់មកទាក់ទងស្នេហាគ្នាជាថ្មីទេ។ ដំណឹងដែលថា អ្នកទាំងពីរ ត្រលប់មកទាក់ទងគ្នាជាថ្មី គឺមិនពិតឡើយ»។ ចំណែកខាង JYP លើកឡើងថា «បន្ទាប់ពីបានសួរ Suzy យើងបានដឹងថា ពួកគេ មិនបានត្រលប់ទៅរកគ្នាវិញទេ»។

 

ដោយ៖ Vibe

ព័ត៌មានផ្សេងទៀត