ភរិយាប្រធានាធិបតីអាមេរិក follows មនុស្សតែ៥នាក់ប៉ុណ្ណោះ លើបណ្តាញធ្វីតធ័រ ហើយក្នុងនោះ មានម្នាក់នឹឹងធ្វើឲ្យលោកត្រាំមិនសប្បាយចិត្ត

09/02/2018 -  1155

ជំទាវ Melania Trump (មេឡានៀ ត្រាំ) ភរិយាប្រធានាធិបតីអាមេរិកនាពេលបច្ចុប្បន្ន លោកជំទាវបានfollows មនុស្សតែ៥នាក់ប៉ុណ្ណោះ នៅលើបណ្តាញទំនាក់ទំនងសង្គមធ្វីតធ័រ(Twitter) ហើយក្នុងនោះ នឹងមានម្នាក់ប្រាកដជា ធ្វើអោយស្វាមីរបស់លោកស្រី គឺលោកប្រធានាធិបតីអាមេរិក Donald Trump (ដូណាល់ ត្រាំ) មិនសប្បាយចិត្ត។

ស្ត្រីទី១នៃសហរដ្ឋអាមេរិក Melania Trump មានអ្នកតាមfollow លោកស្រី ឬយើងហៅថា អ្នកfollower ច្រើនជាង៩,៧លាននាក់ នៅលើធ្វីតធ័រ ដែលមានឈ្មោះថា@FLOTUS ប៉ុន្តែសម្រាប់លោកស្រីផ្ទាល់វិញ follow មនុស្សតែ៥នាក់ប៉ុណ្ណោះ ក្នុងនោះនឹងមានម្នាក់ ធ្វើអោយអ្នកភ្ញាក់ផ្អើលជាក់ជាមិនខាន។

តាមគណនីយ្យធ្វីតធ័រ បង្ហាញថា ជំទាវប្រធានាធិបតីអាមេរិក Melania Trump ថ្មីៗនេះ លោកជំទាវ ជាអ្នកតាម follow អតីតប្រធានាធិបតីអណ្ណត្តិមុន គឺលោក Barack Obama (បារ៉ាក់ អូបាម៉ា)។

សម្រាប់ពេលវេលាភាគច្រើនបំផុត ជាស្ត្រីទី១អាមេរិក គេឃើញថា លោកជំទាវ Melania Trump បាន follow គណនីយ្យធ្វីតធ័រទាំងពីរ របស់ស្វាមីលោកស្រីគឺ លោកដូណល ត្រាំ ប្រធានាធិបតីអាមេរិកនាពេលបច្ចុប្បន្ន រួមនឹង follow គណនីយ្យធ្វីតធ័ររបស់ ជំទាវរបស់អនុប្រធានាធិបតីអាមេរិក និងអនុប្រធានាធិបតីអាមេរិក។

 

 

ដោយ៖ Vibe

ព័ត៌មានផ្សេងទៀត