ប៉ូលីសចិន ប្រើវ៉ែនតា ចាប់ខ្លួនជនល្មើស

09/02/2018 -  412

មន្ត្រីប៉ូលីស នៅក្នុងប្រទេសចិន បានចាប់ផ្តើមប្រើប្រាស់វ៉ែនតាពាក់កាពារកំដៅព្រះអាទិត្យបំពាក់ទៅដោយបច្ចេកវិទ្យាកំណត់ទម្រង់ផ្ទៃមុខមនុស្ស ដើម្បីកំណត់អត្តសញ្ញាណជនសង្ស័យដែលប្រព្រឹត្តិបទល្មើស។

វ៉ែនតារបស់ប៉ូលីស ត្រូវភ្ជាប់ទៅនឹងទិន្ន័យឯកសារផ្ទៃក្នុង ដែលរក្សាទុកពត៌មានជនសង្ស័យ ដែលធ្វើអោយប៉ូលីស អាចរកជនសង្ស័យ នៅក្នុងហ្វូងមនុស្សយ៉ាងច្រើនសន្ធឹកសន្ធាប់ បានយ៉ាងងាយស្រួល។

ប៉ុន្តែករណីនេះ ក្រុមអ្នករិះគន់ បង្ហាញការបារម្ភថា បច្ចេកវិទ្យា នឹងផ្តល់អំណាចកាន់តែច្រើនឡើងទៅអោយរដ្ឋាភិបាលចិន។

យ៉ាងណាក៏ដោយ សារពត៌មានរដ្ឋចិនអោយដឹងថា វ៉ែនតាបំពាក់បច្ចេកវិទ្យាកំណត់ទម្រង់ផ្ទៃមុខមនុស្ស ដែលអាចអោយគេស្គាល់អត្តសញ្ញាណរបស់ជននោះ បានជួយប៉ូលីសចិន ចាប់ខ្លួនជនសង្ស័យប្រព្រឹត្តិបទល្មើ់សបាន៧នាក់ហើយ ដែលជាជនល្មើសក្នុងករណីបទល្មើសដូចជា វាយគេហើយ រត់ និងដល់ជនល្មើសក្នុងករណីជួញដូរមនុស្ស។

វ៉ែនតាបំពាក់បច្ចេកវិទ្យាកំណត់ទម្រង់មុខមនុស្សដែលប៉ូលីសចិនកំពុងប្រើ គឺប៉ូលីសអាចថតយករូបភាពជនសង្ស័យហើយ បន្ទាប់មកបញ្ជូនទៅប្រៀបធៀបនឹងរូបភាពដែលរក្សាទុក នៅក្នុងឯកសារផ្ទៃក្នុងរបស់ប៉ូលីស។ ប្រសិនបើរូបត្រូវគ្នា ដូចគ្នា នោះ ពត៌មានផ្សេងៗដូចជា ឈ្មោះ អាស័យដ្ឋាន នឹងបញ្ជូនទៅអោយមន្ត្រីប៉ូលីសចិន។

 

ដោយ៖ Vibe

ព័ត៌មានផ្សេងទៀត