ដឹង​អត់​ថ្ងៃ​Valentine តារា​ល្បី​ទាំងនេះ​មាន​គម្រោង​ទៅ​ណា​ខ្លះ​?

09/02/2018 -  268

Valentine Day រឺ​ថ្ងៃ​នៃ​ក្តីស្រឡាញ់ គឺជា​ថ្ងៃ​ណាត់​ជួប​ដ៏​សំខាន់ និង​មាន​អត្ថន័យ សម្រាប់​ដៃគូរ​ស្នេហា ក្រុមគ្រួសារ មិត្តភក្តិ​បងប្អូន​។ ចុះ​តារា​ល្បីៗ​ទាំងនេះ​វិញ ពួកគេ​មាន​គម្រោង​បែបណា ទៅ​ទីណា​នៅ​ថ្ងៃ​សំខាន់​ដូច្នេះ​?
​អ្នកនាង​ពេជ្រ សោភា ប្រហែល​ត្រូវ​ទុក​គូស្នេហ៍​នោះ​គឺ លោក ឆឹ​ម សក្កដា​មួយគ្រា​សិន​ហើយ ត្បិត អ្នកនាង ត្រូវ​ចូលរួម​ក្នុង​កម្មវិធី Share the love concert ដែល​ធ្វើឡើង ចំ​ថ្ងៃ​ទី​១៤ កុម្ភះ​តែ​ម្តង​។​

​ដោយឡែក​តារា​ស្រី​ប្រុស​ល្បីៗ​ជាច្រើន​ទៀត​ដូចជា អេដា ថេ​ណា SmallWorldSmallBand Mustache Band YTOMG Girl Dance Crew សយ​សេងហួរ កញ្ញា​សុភ័ក្ដ្រ​កុសុ​ម៉ា លោកយ៉ា​រ៉ូ ជា​ពិសេស​សូម្បី​តែ កូនប្រុស​សំណព្វចិត្ត ទាំងពីរ​របស់​លោក ព្រាប សុវត្ថិ លោក សុវត្ថិ មុនី្ន​វណ្ណ និង​លោក សុវត្ថិ មុន្នី​នាគ ក៏​នឹង​បង្ហាញ​ខ្លួន​នៅ​លើ​វេទិកា​ប្រគំ​តន្ត្រី Share the love concert ។​

​លោកអ្នក​អាច​ចូលរួម​ទស្សនា Share the love concert ដោយ​សេរី ដែល​នឹង​ចាប់ផ្ដើម​នៅ​ម៉ោង ៦​ល្ងាច ដល់​ម៉ោង​៩​យប់ នៅ​បរិវេណ​ខាងមុខ Exchange Square៕

 


ព័ត៌មានផ្សេងទៀត