ការប្រកួត London derby ជិតមកដល់ Arsene Wenger និយាយការពារមួយភ្លែត

01/01/1970 -  106

កាលពីកន្លងទៅគឺការប្រកួតរវាង Liverpool និង Spurs មានការចម្រូងចម្រាសខ្លះជុំវិញកំហុសកីឡាករ និងមតិលើកឡើងខ្លះទាក់ទងនឹងការធ្វើពុតដើម្បីចង់បានបាល់ពិន័យទាំងមិនទំនង។

យ៉ាងណាមិញការប្រកួតបាល់ទាត់នៅក្នុងទីក្រុងឡុងដ៍ដូចគ្នានោះជិតមកដល់ហើយ ក្នុងនោះក្រុមកាំភ្លើងធំ Arsenal នឹងត្រូវប៉ះជាមួយក្រុមមាន់ខ្នាយមាស Tottenham hotspur ដែលជាការប្រកួតមួយ ដ៏ជក់ចិត្តនាសប្ដាហ៍នេះ។

ជុំវិញបញ្ហានេះគ្រូតា Arsene Wenger ដែលជាគ្រូបង្វឹករបស់ Arsenal បាននិយាយថា គាត់មិនចូលចិត្តកីឡាករដែលព្យាយាមចង់បានបាល់ពិន័យ ១១ ម៉ែត្រដោយធ្វើពុតឡើយ ហើយគាត់បន្ថែមទៀតថា គាត់មិនលើកទឹកចិត្តឲ្យកូនក្រុមរបស់គាត់ប្រើល្បិចធ្វើពុតឡើយ។

ចំនែកឯគ្រូបង្វឹករបស់ Tottenham លោក Mauricio Pochettino បាននិយាយថា៖ «នៅក្នុងកីឡាបាល់ទាត់ អ្នកត្រូវព្យាយាមប្រើល្បិចលើគូរប្រជែងរបស់អ្នក»៕

ដោយ៖ អ៊ុំ កុសល

 

ព័ត៌មានផ្សេងទៀត