ការនាំចេញ​​ម្ហូបអាហារ​របស់​​ជប៉ុន​​កើនឡើង​​ខ្ពស់​​ក្នុង​ឆ្នាំ​២០១៧

09/02/2018 -  404

​ការនាំចេញ​ម្ហូបអាហារ​របស់​ជប៉ុន ក្នុងនោះ​មាន​ផលិតផល​កសិកម្ម​និង​គ្រឿង​សមុទ្រ​ផង បាន​កើនឡើង​ខ្ពស់​កាលពី​ឆ្នាំមុន​។ ក្រសួងកសិកម្ម​រុក្ខ​ប្រមាញ់​និង​នេសាទ​គ្រោង​នឹង​ប្រកាស​ជា​ផ្លូវការ​ក្នុងពេល​ឆាប់ៗ ក្នុង​ឆ្នាំ​២០១៧​ការនាំចេញ​បាន​កើនឡើង​ដល់​៨០៧​ពាន់​លាន​យ៉េន ស្មើនឹង​៧.៣​ពាន់​លាន​ដុល្លារ​អាមេរិក​។ ចំនួន​នេះ​បាន​កើនឡើង​៧.៦​ភាគរយ​បើ​ប្រៀបធៀប​កាលពី​ឆ្នាំមុន​។ សូមបញ្ជាក់ថា រដ្ឋាភិបាល​ជប៉ុន​បានកំណត់​គោលដៅ​នៃ​ការនាំចេញ​ម្ហូបអាហារ ឲ្យបាន​មួយ​ពាន់ពាន់​លាន​យ៉េនឬ​ជាង​៩​ពាន់​លាន​ដុល្លារ​អាមេរិក​នៅត្រឹម​ឆ្នាំ​២០១៩៕

ព័ត៌មានផ្សេងទៀត